Connect with us

សេដ្ឋកិច្ច

តម្លៃជ្រូករស់ផ្ដើមធ្លាក់ចុះបន្តិច ដែលនាំឱ្យកសិករប្រឈមការខាតបង់

បានផុស

នៅ

តម្លៃជ្រូករស់នៅកម្ពុជាបានធ្លាក់ចុះបន្តិចនៅរយៈពេលប៉ុន្មានថ្ងៃនេះ ទោះបីមានវិធាន​ការផ្អាក​ការ​​​​​នាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក​មួយរយៈកាលកន្លងមកហើយក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឲ្យដឹងថា នៅពេល​ដែល​រដ្ឋាភិ​បាលបានផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេលមួយខែដំបូង តម្លៃជ្រូករស់ឃើញងើបឡើង ប៉ុន្តែបច្ចុប្បន្ន​បាន​ដាំ​ក្បាល​​​​​ចុះវិញ ដោយលោកបញ្ជាក់ថា សមាគមកំពុងសិក្សាស្វែង​រកមូលហេតុនៃការធ្លាក់ចុះ​ថា​តើ​​​មកពីការផ្គត់ផ្គង់ច្រើន ឬតម្រូវការក្នុងស្រុកធ្លាក់ចុះ ឬមួយក៏សាច់បង្កកនាំចូលលើស។

បើតាមលោក ស៊្រុន ពៅ បច្ចុប្បន្ន សាច់ជ្រូករស់បានធ្លាក់តម្លៃពី ១ ម៉ឺន ៥០០ រៀល មកក្រោម ៩ ពាន់រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃដែលធ្វើឱ្យ​កសិករ​ប្រឈមការខាត។

លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ បានឱ្យដឹងដែរថា តម្លៃសាច់ជ្រូកប៉ាយ​នៅ​កន្លែងរបស់លោកបានធ្លាក់ចុះប្រមាណជាង ១ ពាន់រៀលក្នុងមួយគីឡូ ពោលគឺលក់បានក្នុង​រង្វង់​​ ១ ម៉ឺន ២ ពាន់រៀល។

លោក ម៉ូវ ឃាង បង្ហើបថា ការធ្លាក់ចុះដោយសារតម្រូវការ​របស់​ប្រជា​ពលរដ្ឋធ្លាក់ចុះ ហើយ​នៅ​តែ​មាន​ការលួចលាក់ក្នុងការនាំចូលសាច់បង្កក ដែលធ្វើឱ្យតម្លៃ​សាច់​ជ្រូក​ធ្លាក់ចុះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម