Connect with us

ព័ត៌មានអន្ដរជាតិ

ជន​ចំណាកស្រុក​​រាប់ពាន់​នាក់​សម្រុក​ចូល​ទឹក​ដីអាមេរិក​ឲ្យ​បាន​មុនការបោះឆ្នោត​

បានផុស

នៅ

ជនចំណាកស្រុករាប់រយនាក់​ចម្រុះ​ជាតិសាសន៍​បានចាកចេញពីព្រំដែនភាគខាងត្បូងប្រទេសម៉ិកស៊ិកដោយថ្មើរជើងកាលពីថ្ងៃអាទិត្យឆ្ពោះ​ទៅកាន់ព្រំដែនសហរដ្ឋអាមេរិកឲ្យបានមុនការបោះឆ្នោតខែវិច្ឆិកា ខណៈដែលជនចំណាកស្រុកទាំងនោះ​បារម្ភ​ខ្លាចថាលោក ត្រាំ ឈ្នះឆ្នោត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែកក្កដានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកមួយចំនួននៃក្រុមជនចំណាកស្រុកបានឲ្យដឹងថា ពួកគេសង្ឃឹមថានឹងទៅដល់ព្រំដែនសហរដ្ឋអាមេរិក មុនពេលការបោះឆ្នោតដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកា ពីព្រោះពួកគេបារម្ភថា ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត លោកត្រាំនឹងធ្វើតាមការសន្យា​ដោយ​បិទព្រំដែនសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន។

ប្រការនេះអាចបញ្ឈប់ការផ្តល់ការប្រមូលផ្ដុំជនចំណាកស្រុកតាមរយៈ​កម្មវិធី CBP One ដែលជាកម្មវិធី​ត្រូវបាន​ប្រើដោយអ្នកស្វែងរកសិទ្ធិជ្រកកោនដើម្បីចូលសហរដ្ឋអាមេរិកដោយស្របច្បាប់ ខណៈកម្មវិធីនេះដំណើរការតែនៅពេលដែលជនចំណាកស្រុកទៅដល់ប្រទេស​ម៉ិកស៊ិក ឬរដ្ឋនៅភាគខាងជើងម៉ិកស៊ិកប៉ុណ្ណោះ​។

ជនចំណាកស្រុកដែលព្យាយាមឆ្លងកាត់ប្រទេសម៉ិកស៊ិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានរៀបចំក្រុមធំដើម្បីព្យាយាមកាត់បន្ថយហានិភ័យបណ្តាល​មក​ពី​ការវាយប្រហារដោយក្រុមក្មេងទំនើង ឬបញ្ឈប់ដោយមន្ត្រីអន្តោប្រវេសន៍ម៉ិកស៊ិកនៅពេលពួកគេធ្វើដំណើរ។

ថ្មីៗនេះ ប្រទេសម៉ិកស៊ិកក៏បានបង្កការលំបាកបន្ថែមទៀតដល់ជនចំណាកស្រុកក្នុងការទៅដល់ព្រំដែនសហរដ្ឋអាមេរិកផងដែរ ដោយលិខិតអនុញ្ញាតធ្វើដំណើរកម្រត្រូវបានផ្តល់ជូនដល់ជនចំណាកស្រុកដែលចូលប្រទេសដោយគ្មានទិដ្ឋាការ ។ លើសពីនេះជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានឃុំខ្លួនដោយមន្ត្រីអន្តោប្រវេសន៍នៅប៉ុស្តិ៍ត្រួតពិនិត្យនៅកណ្តាល និងភាគខាងជើងនៃប្រទេសម៉ិកស៊ិក និងត្រូវបានរថយន្តក្រុងបញ្ជូនត្រឡប់ទៅទីក្រុងនៅភាគខាងត្បូងវិញ។

(រូបភាព៖ AP)

ជាមួយគ្នានេះដែរយោងតាមជនចំណាកស្រុកម្នាក់លោក Oswaldo Reyna ជនចំណាកស្រុកគុយបាអាយុ ៥៥ឆ្នាំបានឆ្លងពីហ្គាតេម៉ាឡាទៅម៉ិកស៊ិកកាលពី៤៥​ថ្ងៃមុនបានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់លោក ត្រាំ អំពីជនចំណាកស្រុក និងរបៀបដែលជនចំណាកស្រុកព្យាយាមឆ្លងព្រំដែនថាជាការ «ឈ្លានពាន» សហរដ្ឋអាមេរិក។

ឆ្លើយតបនឹងការអត្ថធិប្បាយតរបស់លោកត្រាំលោកថា៖«​ជនចំណាកស្រុក​មិន​មែន​ជា​ជន​ខិលខូច​ទេ ពួកយើង​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​របស់​យើង​ដើម្បី​​ទៅ​ស្វែងរកជីវិតថ្មី​ព្រោះ​នៅ​ប្រទេស​យើង​កំពុង​រង​នូវការខ្វះខាតនឹង​តម្រូវ​ការ​ជា​ច្រើន»៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម