Connect with us

ព័ត៌មានអន្ដរជាតិ

Pelosi ជាមនុស្ស​សំខាន់​ម្នាក់​ធ្វើឲ្យលោក Biden ដកបេក្ខភាព​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​​​

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កភាពភ្ញាក់ផ្អើលជាមួយនឹងសេចក្តីប្រកាស មិនបន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី២ទេ ហើយបុគ្គលមួយរូប ដែលគេដឹងថា ជាដើមចមនៅពីក្រោយការសម្រេចចិត្តនេះ គឺជាអតីតប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi។

លោក Joe Biden (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤, លោកស្រី Pelosi គឺជាអ្នកអុជអាល ដល់ថ្នាក់ធ្វើឲ្យលោក Biden ដកបេក្ខភាព ហើយថែមទាំងព្រមានអំពីផលលំបាកទៀតផង ប្រសិនបើប្រធានាធីបតីវ័យ៨១​​ឆ្នាំ​រូបនេះ នៅតែរឹងទទឹងបន្តយុទ្ធនាការបោះឆ្នោតរបស់គាត់។

ប្រភពបានប្រាប់ NBC ថា ត្បិតតែលោកស្រី Pelosi មិនប្រកាសជាសាធារណៈមែន ប៉ុន្តែគាត់បានធ្វើការស្ងាត់ៗនៅពីក្រោយឆាក ដោយជំរុញសមាជិកសភាគ្រប់ជាន់ថ្នាក់ឲ្យជំទាស់ ហើយតឿនឲ្យអ្នកទាំងនោះ និយាយដោយស្មោះអស់ពីចិត្តកុំលាក់លៀមចំពោះបេក្ខភាពរបស់លោក Biden។

ប្រភពចំនួន៣ បានប្រាប់សារព័ត៌មានខាងលើថា នៅពេលដែលសមាជិកបក្សចាប់ផ្តើមស្ងប់ចិត្តរឿងបេក្ខភាពរបស់លោក Biden ស្រាប់តែលោកស្រី Pelosi បញ្ឆេះរឿងឲ្យកាន់តែក្តៅគគុកតែម្តង ហើយមានអ្នកប្រជាធិបតេយ្យជាន់ខ្ពស់មួយរូប ត្រូវបានដកស្រង់សម្តីថា “ខ្ញុំគិតថា លោកស្រី Pelosi កំពុងចង់បង្ហាញដល់គេឯងថា គាត់នៅតែជាអ្នកជំនាញខាងនយោបាយ”។

លោកស្រី Nancy Pelosi​ (រូបថត៖ AP)

រីឯអ្នកប្រជាធិបតេយ្យម្នាក់ទៀតដែលនិយាយជាមួយលោកស្រី Pelosi កាលពីសប្តាហ៍មុន បានប្រាប់ NBC ថា៖«ហេតុផលដែលសមាជិកបក្សប្រជាធិបតេយ្យ អំពាវនាវឲ្យលោក Biden ដកបេក្ខភាពគឺជាអ្វីដែលលោកស្រី Pelosi បញ្ចុះបញ្ចូល ហើយនៅពេលសួរថាតើ លោកស្រី Pelosi មានចំណែកប៉ុន្មានភាគរយ ចំពោះការសម្រេចចិត្តរបស់ Biden? សមាជិកសភារូបនេះ និយាយថា ៥០%»។

ដោយឡែក បើយោងតាមរបាយការណ៍កាលពីថ្ងៃសៅរ៍ ពោលគឺមួយថ្ងៃ មុនពេលលោក Biden ប្រកាសដកបេក្ខភាព​របស់​លោក​នោះ​ លោកស្រី Pelosi ក៏បានទូរស័ព្ទទៅព្រមាន​លោក​បៃ​ដិន​ដោយផ្ទាល់​ថា ប្រសិនបើគាត់នៅតែបន្តឈរឈ្មោះទៀត គាត់អាចចាញ់អ្នកខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump យ៉ាងធ្ងន់ធ្ងរ ហើយអាចធ្វើឲ្យពួកគេនោះ គ្រប់គ្រងសភាទាំងពីរតែម្តង។

ក្រោយប្រកាសដកបេក្ខភាព លោក Joe Biden បានបង្ហាញការគាំទ្រយ៉ាងមុតមាំទៅលើអនុប្រធានាធិបតី Kamala Harris ដើម្បី​ប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ ទោះយ៉ាងណាក្តី លោក​បៃ​ដិន​​ក៏បាន​ប្រកាសដែរថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតី ហើយបំពេញភារកិច្ចរហូតដល់ចប់អាណត្តិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ថា ប្រកួតជាមួយ ហារីស ស្រួលឈ្នះជាង បៃដិន ទៅទៀត!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម