ចរាចរណ៍
អភិបាលខណ្ឌឬស្សីកែវ ចុះពិនិត្យទីតាំងចំណោទដែលតែងមានរថយន្តរអិលថយក្រោយបុកចូលផ្ទះពលរដ្ឋ
បន្ទាប់ពីមានករណីរថយន្ដរអិលថយក្រោយបុកចូលផ្ទះប្រជាពលរដ្ឋញឹកញាប់នៅចំណុចផ្លូវបេតុងថ្មី ផ្លូវលេខ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ នៅរសៀលថ្ងៃទី២២ ខែកក្កដា លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យដើម្បីមានវិធានការការពារបង្ការគ្រោះថ្នាក់នៅថ្ងៃមុខបន្តទៀត។
បន្ទាប់ពិនិត្យជាក់ស្ដែង លោកអភិបាលខណ្ឌបានសម្រេចឲ្យជំនាញសិក្សាត្រៀមដាក់របាកំណត់កម្ពស់ទាំងចុះ និងឡើងសម្រាប់រថយន្តធុនធ្ងន់។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅបណ្តោយផ្លូវ ៩៩ប៊េ កែងផ្លូវផ្ទះក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានករណីរថយន្ដដឹកសុីទែនទឹកឡើងចំណោទមិនរួចបានរអិលថយក្រោយបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ចំណុចនេះតែងមានរថយន្ដធុនធ្ងន់បើកឡើងចំណោទមិនរួច និងបានរអិលថយក្រោយជារឿយៗ ដែលជាបញ្ហាព្រួយបារម្ភពីបញ្ហាសុវត្ថិភាព៕
អត្ថបទ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា