Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ផ្តល់ទូកកាណូត៤គ្រឿងសម្រាប់ចម្លង​សិស្សានុសិស្ស និងពលរដ្ឋនៅស្រុកសណ្តាន់

បានផុស

នៅ


កាណូតចំនួន៤គ្រឿង ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានប្រគល់ជូនប្រជាជនស្រុកសណ្ដាន់ ដើម្បីចម្លងសិស្ស និងពលរដ្ឋដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេង៧០ បាននាំយកការណូតចំនួន៤គ្រឿង ទៅប្រគល់ជូនប្រជាពលរដ្ឋនៅឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លើកឡើងថា ការផ្តល់ជូនការណូតចំនួន៤គ្រឿងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត និងឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ក្រោមការចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានប្រគល់កាណូតចំនួន៤គ្រឿង ក្នុងនោះ ចំនួន២គ្រឿង ប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និងចំនួន២គ្រឿងទៀតប្រគល់ជូនប្រជាជននៅឃុំមានជ័យ និងឃុំខ្លែង ព្រមទាំង អាវពោងសុវត្ថិភាពចំនួន៤០ ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បម្រើឲ្យការដឹកជញ្ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃ និងមិនគិតនិន្នាការ នយោបាយណាឡើយ។

លោកឧត្តមសេនីយ៍ទោ ផ្តាំផ្ញើដល់ក្រុមបច្ចេកទេសបើកបរកាណូតទាំងពីរគោលដៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឆ្លងកាត់ដងស្ទឹងសែនឱ្យមានសុវត្ថិភាព និងត្រូវគ្រប់គ្រងថែរក្សាលក្ខណៈបច្ចេកទេសម៉ាស៊ីនកាណូត ក្នុងការដឹកជញ្ជូនឲ្យបានល្អ ដើម្បីបម្រើសកម្មភាពក្នុងការដឹកជញ្ជូន បានយូរអង្វែង។

ជាមួយគ្នានេះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខ ជីវភាពរស់នៅ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម