Connect with us

ព័ត៌មានអន្ដរជាតិ

មិនត្រឹមជាពិធីមង្គលការចាយប្រាក់ខ្ជះខ្ជាយលើលោកទេ Anant ក៏ស្រោចគ្រឿងអលង្ការពេញខ្លួនដែរ

បានផុស

នៅ

Anant Ambani កូនប្រុសពៅរបស់បុរសអ្នកមានបំផុតនៅអាស៊ី Mukesh Ambani បានបង្ហាញនាឡិកាប្រណីតដ៏គួរឲ្យចាប់អារម្មណ៍ រួមមាន Patek Philippe និង Richard Mille ក៏ដូចជាខ្សែកពេជ្រក្នុងពិធីមង្គលការរបស់ខ្លួនកាលពីពេលកន្លងទៅថ្មីៗនេះ។

យោងតាម ​​Tatler បានបញ្ចាក់ឲ្យដឹងថា លោក Anant Ambani បានពាក់នាឡិកា Patek Philippe Grand Complication Sky Moon Tourbillon ធ្វើពីមាស ១៨ ការ៉ាត់ ក្នុងពិធីមង្គលការរយៈពេល ៣ ថ្ងៃ​ ជាមួយនឹងភរិយា Radhika Merchant កូនស្រីរបស់មហាសេដ្ឋីឱសថ ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងបុមបៃ។

នាឡិកានេះមានតម្លៃប្រហែល ៦.៧ លានដុល្លារ លក្ខណៈពិសេសរបស់វាគឺជាការឆ្លាក់ដោយដៃ, កញ្ចក់ពណ៌ត្នោត និងមានមុខងារស្មុគ្រស្មាញរួមមានម៉ោង នាទី ស្នូលសម្រាប់បង្វិល និងការបង្ហាញប្រតិទិនជារៀងរហូត។ កាលពីខែមីនា ក្នុងអំឡុងពេលនៃការប្រារព្ធពិធី Pre-Wedding កូនកំលោះរូបនេះក៏បានពាក់នាឡិកាប្រណិត Richard Mille RM 56-02 ដែលមានតម្លៃប្រហែល ២.២លានដុល្លារឯណោះ។

Anant ពាក់ Patek Philippe Grand Complication Sky Moon Tourbillon ក្នុងពិធីមង្គលកា រូបថត៖ Instagram Luxurywatchhub
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក យោងតាម ​​The Indian Express ក៏ចុះផ្សាយដែរថា ក្នុងពិធីមង្គលការដ៏អធិកអធមនោះដែរ Anant បានផ្តល់អំណោយដល់អ្នកកំដរទាំង ២៥ នាក់របស់គាត់នូវនាឡិកាដៃ Audemars Piguet រចនាឡើងពីមាស និងត្បូងកណ្តៀង 18K មានតម្លៃ ២៣៩,០០០ ដុល្លារក្នុងម្នាក់ៗ ។

បន្ថែមពីលើការប្រមូលនាឡិកាដ៏គួរឲ្យកត់សម្គាល់ Anant បានពាក់គ្រឿងអលង្ការជាកន្លាស់អាវតម្លៃរាប់ម៉ឺនដុល្លារជាច្រើន នៅក្នុងពិធីមង្គលការរបស់គាត់ជាមួយភរិយា។ គាត់បានឲ្យយីហោ Cartier បង្កើតកន្លាស់អាវផ្ទាល់ខ្លួនមួយ ដែលមានត្បូងមរកត ៧២០ ការ៉ាត់ពី Heeramaneck & Son ។

លើសពីនេះ ​កូនកំលោះវ័យ២៩ឆ្នាំរូបនេះ គាត់ក៏បានតុបតែងឡេវអាវជាមួយនឹងត្បូងមរកតបន្ថែមទៀត ហើយបានពាក់កន្លាស់អាវដាំពេជ្រ aigrette នៅលើឈុតរៀបការបស់គាត់។ ក្នុងព្រឹត្តិការណ៍ Pre-Wedding នៅទីក្រុង Jamnagar កូនសេដ្ធីប្រាក់លានប្រចាំប្រទេសឥណ្ឌា ក៏បានពាក់កន្លាស់អាវរូបតោ ដាំពេជ្រពណ៌លឿងដោយយីហោ Lorraine Schwartz យ៉ាងភ្លឺចិញ្ចាចពេញអង្គពិធីទាំងមូល។ វត្ថុ​ដ៏​លេចធ្លោ​មួយ​ទៀត​ គឺ​គន្លាស់អាវរូប​ដំរី​ដែល​មាន​ត្បូង​ពេជ្រ​តែមួយ និង​ពេជ្រ​កាត់​គុជ​ធំ ដែល​មាន​តម្លៃ​ប្រហែល ១.៧ លាន​ដុល្លារ។ Anant ​ក៏បាន​បន្ថែមកន្លាស់អាវរោមសត្វ​​ ជាមួយ​ត្បូង​ពេជ្រ​ទោល​ធំ​ពីរ​ទៅ​កអាវ​របស់គាត់ផងដែរ។

ទោះបីជាយ៉ាងណា យោងតាមសារព័ត៌មាន Reuters ឯណោះក៏បានគូសបញ្ចាក់ថា ពិធីមង្គលការរបស់ Anant និង Radhika គឺជាពិធីដ៏ប្រណីតបំផុតនៅទូទាំងពិភពលោក ដែលទាក់ទាញការចាប់អារម្មណ៍ជាច្រើនខែរាប់តាំងពីខែមីនា ដោយសារតែការចំណាយប្រាក់អស់ច្រើនជាងសែរាជង្សលើលោក ដល់ទៅ៦០០លានដុល្លារ។ ដ្បិតតែជាពិធីចាយប្រាក់ច្រើនសន្ធឹកមែនពិត តែក្នុងនោះពិធីរបស់កូនអភិជនប្រចាំប្រទេសឥណ្ឌាបានរងនូវការរិះគន់យ៉ាងដំណំពីសំណាក់ប្រជាជនសាមញ្ញ ព្រមទាំងភ្ញៀវទេសចរលើទឹកដីអីតាលី​ កាលពីប៉ុន្មានខែមុនថ្ងៃអាពាហ៍ពិពាហ៍៕​

រូបថតរបស់ Instagram Lorraine Schwartz

រូបភាពពី instagram
កន្លាស់អាវដាំពេជ្រ រូបភាពពី instagram

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពប្រណិតបំផុត ដែលធ្វើឲ្យមង្គលការកូនសេដ្ឋីឥណ្ឌា ក្លាយជាពិធីចំណាយប្រាក់ច្រើនជាងសែរាជវង្សលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម