Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រ ក្នុងខណ្ឌកំបូល

បានផុស

នៅ

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំចំនួន៣រូបជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិតនេះ មានរោងចក្រ TOPSUMMIT GARMENT INC. ដឹកនាំដោយលោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រោងចក្រ ECLAT TEXTILE (CAMBODIA) CO.,LTD. ដឹកនាំដោយលោក កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការ, និងរោងចក្រ YAKJIN (Cambodia)INC. ដឹកនាំដោយ លោក អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ។

ក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់កម្មករនិយោជិតជាង ៦ ១០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ TOPSUMMIT GARMENT INC. ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល ផ្ទាល់ លោក ប្រាក់ ចាន់ធឿន បានជួបពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រ និងបាន​សំណេះសំណាលផ្ទាល់ជាមួយកម្មករនិយោជិតតាមផ្នែកនីមួយៗនៅក្នុងរោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងដំណើរការនៃការប្រព្រឹត្តទៅនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអាគាររោងចក្រ។

ក្រោយការជួប​សំណេះសំណាលសាកសួរផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតរួច លោក ប្រាក់ ចាន់ធឿន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ TOPSUMMIT GARMENT INC. ដែលមិនត្រឹមតែគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីអ្វីដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតទៀតផង។

ដោយឡែក ក្នុងការចុះសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាង ១ ៦០០នាក់ នៅរោងចក្រ ECLAT TEXTILE (CAMBODIA) CO.,LTD. ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល លោក កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC(ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ និងទារកដ្ឋានផងដែរ។ លោក កុយ ទេពដារាវុធ និងក្រុមការងារ ក៏បានទទួលទានអាហាថ្ងៃត្រង់ជាមួយកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល។

នៅក្នុងឱកាសនោះដែរលោក កុយ ទេពដារាវុធ ក៏បានជួបពិភាក្សាការងារជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះ គឺសុខទុក្ខរបស់កម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។

ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិតជាង ២ ៧០០នាក់ នៃរោងចក្រ YAKJIN (Cambodia)INC. ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល លោក ​អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយរដ្ឋបាល និងនាយកសហគ្រាស ដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងដែលរោងចក្រ YAKJIN (Cambodia)INC. ផ្តល់ជូនបងប្អូនកម្មករនិយោជិត។ នាឱកាសនោះដែរ លោកក៏បានចុះពិនិត្យមើលផ្ទាល់តាមខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ និងបានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបានទទួលទានបាយថ្ងៃត្រង់នៅអាហាដ្ឋានក្នុងរោងចក្ររួមគ្នាផងដែរ។

លោក អនុរដ្ឋលេខាធិការ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានច្រើនជាងច្បាប់បានកំណត់ទៀតផង។​ ក្នុងឱកាសនោះ លោក បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទស្នាល។ ទន្ទឹមនេះ លោកបានស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ។

សូមបញ្ជាក់ផងដែថា ស្របតាមការណែនាំរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំក្រសួងការងារនឹងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិត និងពិភាក្សាការងារជាមួយបណ្តាម្ចាស់រោងចក្រ ជាបន្តបន្ទាប់ ដើម្បីពិនិត្យមើលបរិយាកាសការងារ និងទំនាក់ទំនងការងាររវាងនិយោជក និងកម្មករនិយោជិត សំដៅធ្វើយ៉ាងណាធ្វើឲ្យមានសុខដុមនីយកម្មនៅកន្លែងការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម