សន្តិសុខសង្គម
បើករថយន្តសុខៗ ផ្ទុះហ្គាសឆេះ របួសជនជាតិចិន ៣ នាក់ ខ្មែរម្នាក់
រថយន្តឡិចស៊ីសមួយគ្រឿង បំពាក់ហ្គាស ដើម្បីរត់តាក់ស៊ី ខណៈកំពុងបើកបរ ស្រាប់តែឆាបភ្លើងបារី ផ្ទុះឆេះ របួសធ្ងន់ជនជាតិចិន ៣ នាក់ (អតិថិជន) ចំណែកម្ចាស់រថយន្តជាជនជាតិខ្មែរ របួសស្រាល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចស្តុបមុខសាលាបឋម ហ៊ុនសែន ជម្ពូវ័ន ផ្លូវជាតិលេខ ៤ ភូមិព្រៃព្រីងជើង ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស RX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AQ 9519 ជាប្រភេទឡានតាក់ស៊ី ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះឆេះបណ្ដាលឲ្យបុរសជនជាតិចិនចំនួន ៣ នាក់ រងរបួសរលាកពេញខ្លួន ចំណែកបុរសជនជាតិខ្មែរម្នាក់ ជាម្ចាស់រថយន្ត របួសស្រាល។
ដោយឡែកបើតាមការបញ្ជាក់ពីម្ចាស់រថយន្ត បានឲ្យដឹងថា រូបគាត់ ដឹកជនជាតិចិនទាំង ៣ នាក់ ចេញពីភ្នំពេញ បំណងទៅកំពង់សោម។ ក្នុងនោះដែរ ខណៈពេលកំពុងបើកបរ ជនជាតិចិនទាំងនោះ បានទាញបារីមកជក់ ដោយសារតែរថយន្តរបស់គាត់បំពាក់ហ្គាស ទើបហាមមិនឲ្យជក់បារីនោះទេ តែជនជាតិចិនទាំងនោះ មិនស្តាប់ ទើបឆាបផ្ទុះឆេះតែម្ដង។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ សុខា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ