សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាល ឃាត់មនុស្សប្រុស-ស្រី ២៧ នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល ឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ២៧ នាក់ ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងបើកល្បែងស៊ីសងតាមប្រព័ន្ធអន (joker)។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ ជាប់នឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីអាជ្ញាធរ បានឲ្យដឹងថា មានការឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ២៧ នាក់ ពាក់ព័ន្ធ និងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងដោយខុសច្បាប់ និងប្រើប្រាស់ចែកចាយគ្រឿងញៀន និងបានដកហូតសម្ភារៈសម្រាប់លេងល្បែងស៊ីសងមួយចំនួនផងដែរ ហើយក៏បានបិទទ្វារទីតាំងខាងលើជាបណ្ដោះអាសន្ន។
ចំណែកជនសង្ស័យប្រុស-ស្រី ទាំង ២៧ នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ