ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីមហាផ្ទៃថៃបញ្ជាឲ្យមានការស៊ើបអង្កេតរកប្រភពផ្សព្វផ្សាយលក់លិខិតឆ្លងដែននិងសញ្ជាតិ
អាជ្ញាធរប្រទេសថៃបានបញ្ជាឲ្យដោះស្លាកផ្ទាំងប៉ាណូដ៏ធំនៅកណ្តាលទីក្រុងបាងកក ដែលផ្សព្វផ្សាយពីការលក់លិខិតឆ្លងដែននិងសញ្ជាតិថៃ ខណៈដែលប្រទេសថៃកំពុងអនុវត្តគោលនយោបាយលើកស្ទួយវិស័យទេសចរណ៍តាមរយៈការលើកលែងទិដ្ឋាការរយៈពេលវែង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បានបញ្ជាឲ្យដោះផ្ទាំំងប៉ាណូនោះចេញ ព្រមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីរកប្រភពដើមនៃការដាក់ស្លាកផ្ទាំងប៉ាណូផ្សព្វផ្សាយដែលដាក់លក់លិខិតឆ្លងដែននិងសញ្ជាតិរបស់ប្រទេសថៃ។ យោងតាមការផ្សាយរបស់ស្ថាប័នព័ត៌មាន The Nations នៅថ្ងៃទី២៣ខែកក្កដា។
ផ្ទាំងប៉ាណូដែលគេប្រទះឃើញនៅរង្វង់មូលតំបន់ Huai Khwang ក្នុងទីក្រុងបាងកក ហើយត្រូវបានផ្សព្វផ្សាយនិងចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម ហើយ តាមការចុះផ្សាយដដែល ផ្ទាំងប៉ាណូនោះត្រូវបានរើចេញអស់ គិតត្រឹមម៉ោងចេញផ្សាយដំណឹងនេះ។
ការស៊ើបអង្កេតជាផ្នែកមួយនៃផែនការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីបង្កើនវិធានការប្រឆាំងបទល្មើសនិងការពារមុខមាត់ប្រទេសនិងទំនុកចិត្តសាធារណៈជន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Traisulee Traisaranakul បានឱ្យដឹងកាលពីថ្ងៃទី២២ខែកក្កដាដែល លោករដ្ឋមន្ត្រី Anutin បានដឹងតាមរយៈការផុសតាមបណ្តាញសង្គម ដែលបង្ហាញនិងការរិះគន់នូវផ្ទាំងប៉ាណូជាភាសាចិន ដែលបានផ្សព្វផ្សាយ អំពីការលក់លិខិតឆ្លងដែន និងសញ្ជាតិនៃប្រទេសជាច្រើន។
លោក Anutin ដែលជាឧបនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យដោះផ្ទាំងប៉ាណូនោះចេញជាបន្ទាន់ និងធ្វើការស៊ើបអង្កេតឱ្យពេញលេញ។ ប្រសិនបើ មានកំហុសត្រូវបានរកឃើញ ការស៊ើបអង្កេតនឹងត្រូវបានធ្វើបន្ថែមដើម្បីបញ្ជាក់និងការដាក់ទោសជនល្មើស៕

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?