Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី

បានផុស

នៅ

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប្រាប់ទៅ AP នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤, តួលេខមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ដីភក់ដ៏រន្ធត់ នៅតំបន់ដាច់ស្រយាលនៃប្រទេសអេត្យូពី បានកើនឡើងដល់ ១៤៦នាក់ហើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលស្រុក Kencho Shacha Gozdi និយាយថា បំណាក់ដីនេះ កើតឡើងក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ ហើយអ្វីដែលកាន់តែសង្វេគគឺថា ក្នុងចំណោមអ្នកស្លាប់ ក៏មានស្រ្តីពោះធំនិងកុមារផងដែរ។

តាមពិតទៅ តួលេខមនុស្សស្លាប់គិតត្រឹមល្ងាចថ្ងៃចន្ទ មានត្រឹម៥៥នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក្រុមជួយសង្គ្រោះ បានរកឃើញសាកសពជាបន្តបន្ទាប់ ក្នុងចំនួនគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សចំនួន៥នាក់ ត្រូវបានគេជួយសង្គ្រោះចេញពីដីភក់ ទាំងនៅរស់រានមានជីវិតផងដែរ។

(រូបថត៖ AP)

មកទល់ពេលនេះ អាជ្ញាធរមូលដ្ឋានកំពុងតាមដានស្ថានការណ៍ ហើយចេញការព្រមានអំពីលទ្ធភាពនៃបំណាក់ដីបន្ថែមទៀត ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តស្វែងរកជនរងគ្រោះជាបន្ត។

សូមបញ្ជាក់ថា បំណាក់ដីមិនមែនជារឿងចម្លែកឡើយ ក្នុងរដូវភ្លៀងនៅប្រទេសអេត្យូពី ដែលចាប់ផ្តើមពីខែកក្កដា រហូតដល់ពាក់កណ្តាលខែកញ្ញា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួលេខមនុស្សកប់ទាំងរស់ ក្រោមបំណាក់ដីនៅ ប៉ាពូអាស៊ីនូវែលហ្គីណេ ឡើងដល់ជាង ២ ០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម