Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ជាការគាំទ្រឆន្ទៈ និងកិច្ចខិតខំរបស់តួអង្គដឹកនាំនៅអង្គភាពនោះ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា ការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ គឺជា​យន្តការ នៃ​ការ​រៀបចំ​បរិយាកាស បរិស្ថាន​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រែប្រួល​ទស្សនៈ ដោយ​មិន​ត្រូវ​គិត​ទៅ​លើ​ការ​ឈ្នះ​ចាញ់​តែមួយ​នោះ​ទេ តែ​ជា​ការ​គាំទ្រ​ដល់​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​តួអង្គ​ដឹកនាំ​នៅ​អង្គភាព​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (​គ​.​វ​.​ជ) បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ​ឆមាស​ទី ១ និង​កំណត់​ទិសដៅ​ការងារ​ឆមាស​ទី ២ ឆ្នាំ ២០២៤ ការ​អនុវត្ត​ការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា «ការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​នេះ គឺជា​យន្តការ នៃ​ការ​រៀបចំ​បរិយាកាស បរិស្ថាន​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រែប្រួល​ទស្សនៈ ដោយ​មិន​ត្រូវ​គិត​ទៅ​លើ​ការ​ឈ្នះ​ចាញ់​តែមួយ​ម្យ៉ាង​នោះ​ទេ តែ​ជា​ការ​គាំទ្រ​ដល់​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​តួអង្គ​ដឹកនាំ​នៅ​អង្គភាព​នោះ ហើយ​ថ្នាក់​ជាតិ​នៅ​អម​ជាមួយ ទាំង​កម្រិត​បច្ចេកទេស ការ​បណ្ដុះបណ្ដាល និង​ការ​ជួយ​គាំទ្រ​ជា​កម្លាំងចិត្ត»។

ទន្ទឹម​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ថ្លែង​អំណរគុណ​ដល់​ការ​ចូលរួម និង​មតិយោបល់​យ៉ាង​ផុសផុល​របស់​ថ្នាក់ដឹកនាំ នៃ គ​.​វ​.​ជ និង​បាន​សំណូមពរ​ឲ្យ​មាន​ការ​ចូលរួម និង​គាំទ្រ នូវ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​មុខងារ​សាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចាប់ផ្ដើម​រៀបចំ​ការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​បន្ត​ទៅ​មុខ​បន្ថែម​ទៀត និង​ចូលរួម​ចំណែក​ប្រែក្លាយ​យន្តការ​ឲ្យ​ស្រប​តាម​ការ​រំពឹង​ទុក​របស់ សម្ដេច​ធិបតី។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី មាន​ភាព​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ ព្រឹក​មិញ​នេះ ពិតជា​ទទួល​បាន​នូវ​មតិយោបល់​ជា​ធាតុ​ចូល​ទៅ​លើ​បញ្ហា​ប្រឈម និង​សំណូមពរ ក៏ដូចជា​ដំណោះ​ស្រាយ​នានា សម្រាប់​ជា​មូលដ្ឋាន នៃ​ការ​អនុវត្ត​យន្តការ​ការងារ​ជា​បន្តបន្ទាប់​ទៅ​មុខ​ទៀត ក្នុង​ការ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ការ​ផ្ដល់​សេវា​អប់រំ និង​សុខាភិបាល នៅ​មូលដ្ឋាន ក្នុង​កិច្ចការ​កែទម្រង់​អភិបាលកិច្ច​ស្រប​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល។

គួរ​ជម្រាប​ថា កិច្ចប្រជុំ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​អនុប្រធាន និង​ជា​សមាជិក នៃ​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ និង​គណៈកម្មការ​បច្ចេកទេស​អន្តរក្រសួង គ​.​វ​.​ជ ព្រមទាំង​គណៈកម្មការ​បច្ចេកទេស នៃ​ក្រុម​ការងារ​លេខាធិការដ្ឋាន គ​.​វ​.​ជ ផង​ដែរ។

ចំពោះ​កិច្ចប្រជុំ ព្រឹក​មិញ​នេះ បាន​ពិភាក្សា​ទៅ​លើ​របៀបវារៈ​ចំនួន ៣ រួមមាន ៖ (១) របាយការណ៍​វឌ្ឍនភាព​ការងារ​រយៈពេល ៦ ខែ របស់​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (២) ការ​ពិនិត្យ​វិធានការ និង​ការ​អភិវឌ្ឍ​ផែនការ​សកម្មភាព​បន្ទាប់​សម្រាប់​ឆ្នាំ ២០២៤ របស់ គ​.​វ​.​ជ និង (៣) បញ្ហា​ផ្សេងៗ។

គួរ​រម្លឹក​ដែរ​ថា កម្មវិធី​វាយតម្លៃ និង​ទទួល​ស្គាល់​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ឆ្នាំ ២០២៤ បាន​កំណត់​យក វិទ្យាល័យ និង​សាលា​មត្តេយ្យ​សិក្សា​ដាច់ដោយឡែក​ពី​សាលាបឋមសិក្សា សម្រាប់​វិស័យ​អប់រំ និង​មន្ទីរពេទ្យ​បង្អែក​ផ្ដល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត ១ កម្រិត ២ និង​កម្រិត ៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ វិនាទី មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ១១ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១២ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម