Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ជំរុញឲ្យស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវរៀបចំកែលម្អសោភ័ណភាព ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រលើកទី១១

បានផុស

នៅ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមធិបតិភាព លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តថា ឆ្នាំនេះខេត្តកំពតទទួលបានកិត្តិយសធំណាស់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជ្រើសយកខេត្តដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន បន្តឱ្យដឹងថា ដើម្បីឱ្យស័កសមជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំនេះខេត្តកំពត ជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសវិស័យឯកជនទាំងអស់ត្រូវចូលរួមរៀបចំកែលម្អសោភ័ណភាពជុំវិញទីតាំងរបស់ខ្លួន ដោយរៀបចំក្រាលការ៉ូម៉ាប និងបន្តតុបតែងកែលម្អភ្លើងពណ៌ឱ្យបានស្អាតបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រឆ្នាំនេះ។

លោកអភិបាលខេត្តបានបន្តទៀតថា កំពតគឺជាខេត្តប៉ូលទេសចរណ៍មួយក្នុងប្រទេសកម្ពុជា ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវកិច្ចចង្អុលការឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីកសក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តឱ្យបានច្រើនពិសេសត្រូវកែច្នៃ រៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន។

អភិបាលខេត្តកំពតបាននឹងរំពឹងថា ក្រោយនាឡិការយក្សដែលមានកម្ពស់ ៣៥ម៉ែត្រលេចចេញជារូបរាងស្ថាបនារួចរាល់ កំណើនភ្ញៀវទេសចរនឹងមានការកើនឡើង ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា រយៈពេលជិត៣ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរខេត្តបានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចម្បង ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិការយក្ស។

លោក ម៉ៅ ធនិន បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ ដែលបម្រើ និងផ្តល់សេវាកម្មផ្នែកទេសចរណ៍ត្រូវរក្សាឱ្យបាននូវស្ថេរភាពតម្លៃម្ហូបអាហារ សេវាស្នាក់នៅ ក្នុងន័យចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ពិសេសក្នុងពិធីបុណ្យសមុទ្រដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពតនាពេលខាងមុខនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម