Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងស្រុកទឹកឈូ បង្ហាញក្ដីរីករាយក្រោយមានការស្ថាបនាផ្លូវបេតុងជាបន្តបន្ទាប់

បានផុស

នៅ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក សំ បុិច មេឃុំត្រពាំងព្រីងបានប្រាប់ឲ្យដឹងថា ផ្លូវបេតុងចាប់ពីក្បាលរមាសទៅដល់ចក្រីទីងមានប្រវែងជាង ១១គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ មានឃុំត្រពាំងព្រីង ឃុំត្រពាំងសង្កែរ ឃុំកណ្តោល ដែលប្រជាពលរដ្ឋរស់នៅអមតាមដងផ្លូវបានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំង ក្រោយពេលឃើញផ្លូវបេតុងលេចចេញជារូបរាងជាបណ្តើរៗ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃដោយពួកគាត់ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញទឹកចិត្តត្រេកអរយ៉ាងខ្លាំង ពេលបានឃើញផ្លូវមុខផ្ទះរបស់ខ្លួនត្រូវបានស្ថាបនាជាផ្លូវបេតុងបានរួចរាល់នៅថ្ងៃខាងមុខ និងកន្លែងផ្សេងទៀតកំពុងពន្លឿនការស្ថាបនាបន្តបន្ទាប់ផងដែរ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវនេះពីមុនជាផ្លូវលំ ហើយក្រោយៗមកទៀតបានធ្វើជាផ្លូវក្រាលក្រួសក្រហម ខែប្រាំងដីហុយ ខែវស្សាបែកភក់ រអិល ពិបាកក្នុងការធ្វើដំណើរ ក្មេងៗសិស្សសាលាមិនសូវមានសម្លៀកបំពាក់ស្អាតបាតសមរម្យនោះទេ។ ឥឡូវនេះបានអាជ្ញាធរធ្វើជាផ្លូវបេតុង លែងពិបាកដូចមុនទៀតហើយ ការធ្វើដំណើរ និងការលក់ដូររកស៊ីប្រចាំថ្ងៃកាន់តែមានភាពល្អប្រសើរ ជាពិសេសអាចទាក់ទាញអ្នកទេសចរណ៍មកលេងភ្នំឈ្ងោក និងភ្នំសិដាឱន(ភ្នំក្បាលរមាស)កាន់តែច្រើនជាងមុន។

លោក សំ បុិច មេឃុំត្រពាំងព្រីងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ ជាពិសេសអាជ្ញាធរស្រុកទឹកឈូក ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងគៀងគរបានផ្តល់ផ្លូវល្អសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានធ្វើដំណើរបានស្រួលទៅថ្ងៃខាងមុខ។

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានឲ្យដឹងថា ផ្លូវពីក្បាលរមាសទៅចក្រីទីងមានប្រវែង ១១ ៣៤៥ ម៉ែត្រ ទទួលស្ថាបនាដោយក្រុមហ៊ុនបន្ទាយស្រី។ ផ្លូវនេះធ្វើពីបេតុងចេញពីក្បាលរមាសប្រវែង ៦ ២៤៣ ម៉ែត្រ និងផ្លូវកៅស៊ូ DBST= ៥ ១០២ ម៉ែត្រ នាបច្ចុប្បន្ននេះលទ្ធផលនៃការសាងសង់សម្រេចបានរង្វង់៥២ភាគរយ ដោយក្រុមការងារកំពុងសម្រុកធ្វើកំណាត់ផ្លូវបេតុងឲ្យហើយមុន។

លោក សំ បុិច មេឃុំត្រពាំងព្រីងបានលើកឡើងឱ្យដឹងថា ដោយសារលោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទើបទទួលបានផ្លូវមួយខ្សែនេះវាបានបម្រើផលប្រយោជន៍ឲ្យការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាកសិផលបងប្អូនប្រជាពលរដ្ឋផង និងជាផ្លូវតភ្ជាប់តំបន់ទេសចរណ៍របស់ស្រុកទឹកឈូផង។

លោក សំ បុិច មេឃុំត្រពាំងព្រីងបានថ្លែងអំណរគុណដល់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ(SAAMBAT) បានផ្តល់ផ្លូវ១ខ្សែនេះ និងផ្លូវជាច្រើនខ្សែទៀត នៅក្នុងស្រុកទឹកឈូទាំងមូល ដែលជួយជំរុញដល់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាលើកកម្ពស់ដល់វិស័យទេចរណ៍របស់ស្រុក ក៏ដូចជាខេត្តកំពតផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

ពលរដ្ឋក្នុងស្រុកទឹកឈូ បង្ហាញក្ដីរីករាយក្រោយមានការស្ថាបនាផ្លូវបេតុងជាបន្តបន្ទាប់

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

រកឃើញមនុស្សស្លាប់ឡើងដល់ជាង ២០០នាក់ ក្នុងសោកនាដកម្មបាក់ដី នៅ អេត្យូពី

ព័ត៌មានជាតិ២០ នាទី មុន

កសិករឃុំព្រែកនរិន្ទ កំពុងប្រមូលផលម្ទេសដែលតម្លៃទីផ្សារបានថ្លៃគួរសម

ព័ត៌មានជាតិ៣៥ នាទី មុន

អភិបាលខេត្តកំពត ជំរុញឲ្យស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវរៀបចំកែលម្អសោភ័ណភាព ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រលើកទី១១

សន្តិសុខសង្គម៩ ម៉ោង មុន

ផ្ទះសម្បែង​ពលរដ្ឋ​​បី​ខ្នង​ត្រូវ​បង្ខំចិត្ត​រុះ​រើ ខណៈ​ច្រាំងទន្លេ​បាន​បាក់​ស្រុង​ជា​បន្តបន្ទាប់​

Sokha Hotels

ព័ត៌មានពេញនិយម