ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ឡើងដល់ជាង ២០០នាក់ ក្នុងសោកនាដកម្មបាក់ដី នៅ អេត្យូពី
តាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤, មកទល់ពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ដល់២២៩នាក់ហើយ ក្នុងសោកនាដកម្មបាក់ដីដ៏រន្ធត់នៅក្នុងតំបន់ដាច់ស្រយាល ភាគខាងត្បូងប្រទេសអេត្យូពី ខណៈគេគិតថា តួលេខជនរងគ្រោះនឹងបន្តកើនឡើងទៀត។

បំណាក់ដីលើកដំបូង ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ Gofa កាលពីថ្ងៃចន្ទ ហើយមូលហេតុដែលធ្វើឲ្យតួលេខមនុស្សស្លាប់ហក់ឡើងលឿនបែបនេះ គឺព្រោះតែបំណាក់ដីលើកទីពីរ បានកប់ក្រុមមនុស្សដែលកំពុងចូលរួមក្នុងការជួយសង្គ្រោះអ្នកកប់ដោយសារបំណាក់ដីលើកទីមួយ។
តាមការបញ្ជាក់ពីនាយកដ្ឋានកិច្ចការទំនាក់ទំនងក្នុងតំបន់, ក្នុងចំណោមអ្នកស្លាប់ មាន១៤៨នាក់ជាមនុស្សប្រុស និង៨១នាក់គឺជាមនុស្សស្រី ហើយអ្វីដែលធ្វើឲ្យគេកាន់តែសង្វេគគឺថា មនុស្សស្លាប់ក៏រួមមានទាំងស្រ្តីពោះធំ និងកុមារផងដែរ។

សូមជម្រាបថា តំបន់ភាគខាងត្បូងប្រទេសនេះ ក៏ធ្លាប់កើតមានគ្រោះធម្មជាតិបំណាក់ដីពីមុនមកដែរ ពោលគឺក្នុងឆ្នាំ២០១៨ ដោយសម្លាប់មនុស្សចំនួន៣២នាក់។
បច្ចុប្បន្ន អេត្យូពី មិនមែនរងគ្រោះត្រឹមការបាក់ដីប៉ុណ្ណោះទេ ជាក់ស្តែងប្រទេសនេះ ក៏ត្រូវវាយប្រហារដោយទឹកជំនន់ ហើយសូម្បីតែប៉ែកផ្សេងទៀតនៃប្រទេសនេះ ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរ ហើយអង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសអេត្យូពី កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ ដោយសារតែបញ្ហាទាក់ទងនឹងអាកាសធាតុ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?