Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃ​រាប់​រយកន្លែង​នៅ​កាណាដា បង្ខំឲ្យជម្លៀស​មនុស្សរាប់​ម៉ឺន​​នាក់ ចេញពីតំបន់ឧទ្យានជាតិធំបំផុត

បានផុស

នៅ

ភ្លើងឆេះព្រៃជាច្រើន​កន្លែង​នៅក្នុងឧទ្យានជាតិដ៏ធំបំផុតនៅតំបន់ Rockies ប្រទេសកាណាដា បានបង្ខំឲ្យជម្លៀសភ្ញៀវទេសចរ និងអ្នកស្រុករហូតដល់២៥០០០នាក់ បន្ទាប់ពីការប្រកាសអាសន្នរបស់រដ្ឋាភិបាល ខណៈដែលមហន្តរាយនេះ​កើត​​ឡើង​​​អំឡុងពេលទេសចរណ៍ដ៏មមាញឹកបំផុតក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី២៤ខែកក្កដានេះ។

(រូបភាព៖ CBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងឆេះព្រៃរាប់រយ​​ទីតាំង​​ផ្សេងៗ​គ្នា​កំពុងឆេះដ៏ក្តៅគគុកនៅភាគខាងលិចប្រទេសកាណាដានៅក្នុងរដ្ឋ Alberta បង្ខំឲ្យភ្ញៀវទេសចរប្រមាណ ៤៧០០នាក់និងអ្នកស្រុក ៧៥០០ នាក់ផ្សេងទៀត ភៀសខ្លួនចេញពីសហគមន៍ដាច់ស្រយាលមួយ​ នៃ​ឧទ្យានជាតិ Jasper ខណៈភ្លើង​ឆេះ​ព្រៃ​ប្រហែល​១៧០​កន្លែង​​កំពុង​ឆេះ​ពាសពេញរដ្ឋនេះ។

ចំណែកនៅភាគខាងលិចរដ្ឋ British Columbia ក៏មានភ្លើងឆេះព្រៃជាង៣០០ទីតាំង​​បានកំពុងឆាបឆេះផងដែរ។ ភ្លើងទាំងនេះបាន​កាត់ផ្តាច់​ផ្លូវ​ហាយវ៉េ​ និង​បង្ខំឲ្យមានការបិតផ្លូវមួយចំនួន។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ មជ្ឈមណ្ឌលទទួលភ្ញៀវទេសចរត្រូវបានបង្កើតឡើងជំនួសវិញនៅតំបន់ Grande Prairie និង Calgary ក្នុងរដ្ឋ Alberta ដែលមានផ្លូវវាងឆ្ងាយៗឆ្លងកាត់ផ្នែកខ្លះនៃរដ្ឋ British Columbia ដើម្បីគេចពីតំបន់ Jasper ។

យ៉ាងណាមិញ ការជម្លៀសកំពុងដំណើរការល្អ ហើយអាជ្ញាធរឧទ្យានបានព្យាយាមសម្រួលចរាចរណ៍ ស្វែងរកប្រេងឥន្ធនៈសម្រាប់យានយន្ត និងជួយជនងាយរងគ្រោះទៅកាន់ទីសុវត្ថិភាព ខណៈអាជ្ញាធរ​កំពុងប្រមូលធនធានដើម្បីពន្លត់ភ្លើង​ឆេះ​​ព្រៃ​នេះ​។ ចំណែកឧទ្យានជាតិ Jasper បានប្រកាសថា ការកក់​សំបុត្រ​​ចូល​ទស្សនា​​ឧទ្យាន​ចាប់ពីថ្ងៃទី២៣ខែកក្កដាដល់ថ្ងៃទី​៦ខែសីហា ត្រូវបានលុបចោល ហើយនឹងត្រូវបានសងសំណងវិញទាំងស្រុងដល់ភ្ញៀវដែលបានកក់រួច​​។

(រូបភាព៖ AP)

​មហន្តរាយ​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នេះ​​បានជំរុញឱ្យមានការព្រួយបារម្ភថា ប្រទេសនេះអាចមានភ្លើងឆេះព្រៃដ៏សាហាវមួយផ្សេងទៀត ដូចជារដូវក្តៅឆ្នាំមុន ដែលបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ២៣​ម៉ឺន​នាក់នៅទូទាំងប្រទេសកាណាដា និង​បណ្តាល​ឱ្យ​មាន​ផ្សែងយ៉ាងក្រាស់​​នៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដោយ​ផ្ទៃមេឃ​ប្រែស្រអាប់​ ហើយ​ប្រជាជន​​មាន​​បញ្ហា​សុខ​ភាព​និង​ស្វែង​រក​សេវា​សុខាភិបាល​​ច្រើន​នៅសរហរដ្ឋ​អាមេរិក​។

ជាមួយគ្នានេះអ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុបានកំពុងអូសបន្លាយរដូវភ្លើងឆេះព្រៃនៅកាណាដា និង​​ការឆាបឆេះងាយ​កើត​ឡើង​​និងរីករាលដាលបានយ៉ាងឆាប់រហ័ស៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម