ព័ត៌មានអន្ដរជាតិ
អេឡុន ម៉ាស់ក៍៖ គូប្រជែងរបស់តេស្លា នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងខ្លួន បើ ត្រាំ ដកឧបត្ថម្ភធនលើរថយន្តអគ្គិសនី
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនតេស្លា (Tesla) លោក អេឡុន ម៉ាស់ក៍ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរថយន្តអគ្គិសនីដែលជាគូប្រជែងនានា នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងខ្លួន ប្រសិនបើអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកគោលនយោបាយឧបត្ថម្ភធនសម្រាប់វិស័យរថយន្តអគ្គិសនីបច្ចុប្បន្ន ក្នុងឱកាសដែលលោកឈ្នះការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ។
លោកលើកឡើងយ៉ាងដូច្នេះ ក្នុងអំឡុងសន្និសីទក្រោយក្រុមហ៊ុនតេស្លា បានរាយការណ៍ពីកម្រិតប្រាក់ចំណូលខ្សោយបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំ ចំពេលដែលក្រុមហ៊ុននេះបញ្ចុះតម្លៃរថយន្តអគ្គិសនីរបស់ខ្លួនដើម្បីលើកសន្ទុះតម្រូវការ ខណៈបង្កើនការចំណាយលើគម្រោងទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ផ្សេងៗ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីលោក ម៉ាស់ក៍ ដែលនិយាយយ៉ាងដូច្នេះថា៖ «វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ដៃគូប្រកួតប្រជែងរបស់យើង ហើយវាក៏ប៉ះពាល់ដល់តេស្លាតិចតួចដែរ ប៉ុន្តែបើគិតពីរយៈពេលវែង វាប្រហែលជាអាចជួយតេស្លាវិញ។ នេះជាការស្មានរបស់ខ្ញុំ»។
ការលើកឡើងបែបនេះ ធ្វើឡើងក្រោយលោក ត្រាំ ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានថ្លែងថា លោកនឹងបញ្ចប់គោលនយោបាយសម្រាប់វិស័យរថយន្តអគ្គិសនីរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលរួមបញ្ចូលទាំងការផ្ដល់ឧបត្ថម្ភធន ប្រសិនបើលោកឈ្នះឆ្នោត។ ត្រាំ ដែលតែងរិះគន់លើគោលនយោបាយនេះ មិនបានគូសបញ្ជាក់ជាលម្អិតនូវផែនការរបស់លោកនោះទេ។
លោក ម៉ាស់ក៍ និយាយថា ចំណាត់ការបែបនេះបង្កផលប៉ះពាល់តិចតួច ព្រោះ តេស្លា ជា «ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត» ដែលផ្តោតលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង ។ លោកបន្ថែមយ៉ាងដូច្នេះ៖ «តម្លៃរបស់តេស្លា ផ្អែកលើស្វ័យភាពដ៏លើសលុប»។
គួរគូសបញ្ជាក់ថា លោក ម៉ាស់ក៍ គឺជាអ្នកគាំទ្រលោក ត្រាំ ដ៏ធំមួយ ដោយមហាសេដ្ឋីរូបនេះ បានបង្ហាញជំហរកាន់តែប្ដូរផ្ដាច់របស់ខ្លួន ក្រោយអតីតប្រធានាធិបតីដដែលត្រូវបានគេប៉ុនប៉ងធ្វើឃាតតែមិនសម្រេច។ យ៉ាងណាមិញ លោក ម៉ាស់ក៍ បានច្រានចោលការរាយការណ៍នាពេលកន្លងមកដែលថា លោកបានសន្យាបរិច្ចាគប្រាក់ ៤៥ លានដុល្លារ/ខែ ដល់យុទ្ធនាការឃោសនារបស់លោក ត្រាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ