Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ និងគណៈកម្មការវត្តទេពនិមិត្ត ត្រៀមលក្ខណៈរួចរាល់សម្រាប់ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តទេពនិមិត្ត ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានត្រៀមវាយបន្លឺស្គរ គង ទង់ជ័យ និងសូត្រធម៌ ដើម្បីចូលរួមអបអរសាទរគម្រោងប្រវត្ថិសាស្រ្ត ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសល់តែប្រមាណ១០ថ្ងៃទៀតនោះទេ ទំព័រប្រវត្តិសាស្រ្តនឹងបើកបង្ហាញទៅកាន់ពិភពលោកបានដឹង ដោយកម្ពុជានឹងធ្វើពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណៈធម្មយុត្តនិកាយ និងជាព្រះចៅអធិការវត្តទេពនិមិត្ត មានសង្ឃដីកាថា ព្រះអង្គ រួមទាំងគណៈកម្មការគ្រប់គ្រងវត្ត បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដោយមានសកម្មភាពវាយបន្លឺស្គរជ័យ វាយគង លើកទង់ជ័យ ហើយសូត្រព្រះធម៌ ដើម្បីចូលរួមអរបអសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ខាងមុខដ៏ខ្លីនេះ។

ព្រះអង្គ វង្ស ពិជ័យ បន្តសង្ឃដីកាទៀតថា គម្រោងអភិវឌ្ឍន៍ជាព្រែកជីកហ្វូណននេះ ច្បាស់ណាស់ថា ប្រទេសជាតិ និងប្រជាពលរដ្ឋ នឹងទទួលបានប្រយោជន៍យ៉ាងសន្ធឹកសន្ធប់ទៅអនាគត នៅពេលដែលគម្រោងជាប្រវត្តិសាស្រ្តស្ថាបនាចប់ជាស្ថាពរតាមផែនការ។ ដើម្បីពិធីបើកការដ្ឋានកាន់តែកុះករផុលផុស ព្រះសង្ឃនឹងបន្តផ្សព្វផ្សាយទៅកាន់ពុទ្ធបរិស័ទដែលអញ្ជើញមកធ្វើបុណ្យទាននៅវត្ត និងប្រព័ន្ធបណ្តាញសង្គមផងដែរ។

លោកតាអាចារ្យ ដួង ស៊ីហុង ជាអាចារ្យនៅវត្តទេពនិមិត្តយល់ថា រាជរដ្ឋាភិបាលកម្ពុជា បង្កើតគម្រោងព្រែកជីកហ្វូណននេះឡើង ពិតជាផ្តល់សារប្រយោជន៍ជូនជាតិមាតុភូមិ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងមូលដោយមិនអាចកាត់ថ្លៃបានទេ។ នៅថ្ងៃទី៥ ខែសីហា ខាងមុខ លោកតាអាចារ្យនឹងអញ្ជើញមកកាន់វត្តអារាម ដើម្បីចូលរួមអបអរសាទរជាមួយនឹងរាជរដ្ឋាភិបាល ព្រះសង្ឃ និងពលរដ្ឋ។

គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាយ៉ាងធំធេង ជាពិសេសសម្រួលដល់វិស័យដឹកជញ្ជូន អចលនទ្រព្យ ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ ខណៈគម្រោងជាប្រវត្តិសាស្រ្តមួយនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគរហូតដល់ប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ២លាននាក់ រស់នៅអមសងខាងផ្លូវទឹក៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

ព័ត៌មានជាតិ៨ នាទីutes មុន

ប.ស.ស ផ្សព្វផ្សាយលក្ខខណ្ឌ និងនីតិវិធី នៃការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដល់មន្ត្រី សំដៅធានាប្រសិទ្ធភាពការងារ

សន្តិសុខសង្គម១៨ នាទីutes មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ១៣ នាក់ បង្កហិង្សា ៥ ករណី

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

ឧកញ៉ា ហ៊ួត ជា បន្តចែករង្វាន់ម៉ូតូ ២ខែជាប់គ្នា ហើយថ្មីៗនេះអតិថិជនមួយរូបទៀត ទទួលរង្វាន់រង្វាន់ទី២ នូវម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ដ៏ថ្មីស្រឡាងមួយគ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម