ព័ត៌មានអន្ដរជាតិ
បារាំងហាមឃាត់មនុស្សប្រហែល១០០០នាក់មិនឲ្យចូលរួមព្រឹត្តិការណ៍អូឡំាពិក
បីថ្ងៃមុនពេលចាប់ផ្តើមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ដែលរៀបចំឡើងក្នុងពេលពិភពលោកជួបវិបត្តិសង្គ្រាម ប្រទេសបារាំងបានសម្រេចរារាំងមនុស្សប្រហែល១០០០នាក់មិនឱ្យចូលរួមក្នុងព្រិត្តិការណ៍កីឡាអូឡាំពិក ដោយហេតុមានការសង្ស័យពួកជាហេតុនាំឱ្យមានការជ្រៀតជ្រែកចូលពីមហាអំណាចបរទេសណាមួយ។ ការហាមឃាត់នេះជាផ្នែកមួយនៃការធានាសន្តិសុខនិងរក្សាសុវត្ថិភាពសម្រាប់អត្តពលិកនិងអ្នកគាំទ្រ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៤ខែកក្កដានេះ។
រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា បន្ទាប់ពីមានការត្រួតពិនិត្យមុនពេលពិធីបើកទៅលើអ្នកស្ម័គ្រចិត្ត កម្មករ និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍អូឡាំពិក អាជ្ញាធរបានរារាំងមនុស្សប្រហែល៥០០០នាក់មិនឱ្យចូលរួមព្រឹត្តិការណ៍នេះ ហើយមនុស្ស ១,០០០នាក់ក្នុងចំណោមពួកគេ ជាប់សង្ស័យពីបទចារកម្ម។ ករណីសង្ស័យទាំងនោះ រួមមាន អ្នកខ្លះមានជាប់ពាក់ព័ន្ធជាមួយភាពជ្រុលនិយមនយោបាយឆ្វេងឬស្តាំនិយម មានប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្មសំខាន់ៗ និងជាប់ពាក់ព័ន្ធបញ្ហាសន្តិសុខផ្សេងទៀត។
ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានចង្អុលបង្ហាញម្តងហើយម្តងទៀតចំពោះការសង្ស័យពីចារកម្មដែលគាំទ្រដោយរុស្ស៊ី ខណៈលោក Darmanin ថា ចាប់តាំងពីបារាំងគាំទ្រអ៊ុយក្រែន មានការគំរាមកំហែងយ៉ាងខ្លាំង ដូចជាការជ្រៀតជ្រែក ដែលមិនមែនត្រឹមតែមកពីប្រទេសរុស្ស៊ីតែមួយនោះទេ ប៉ុន្តែមកពីប្រទេសមួយចំនួនផ្សេងទៀត តែលោកមិនបានបញ្ចេញឈ្មោះនោះទេ។ លោកក៏មិនបានផ្តល់ព័ត៌មានបន្ថែមអំពីការជ្រៀតជ្រែកនេះដែរ។
ដើម្បីការពារសន្តិសុខឱ្យបានល្អ ទីក្រុងប៉ារីសនឹងដាក់ពង្រាយប៉ូលីសចំនួន ៣៥០០០នាក់ក្នុងមួយថ្ងៃសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលដំណើរការចាប់ពីថ្ងៃសុក្រដល់ថ្ងៃទី១១ខែសីហា។ កងកម្លាំងសន្តិសុខប្រមាណ ៤៥០០០នាក់នឹងត្រូវដាក់ពង្រាយក្នុងថ្ងៃបើកពីធីនៅទីក្រុងប៉ារីស។ ទាហាន១ម៉ឺននាក់ក៏កំពុងចូលរួមក្នុងប្រតិបត្តិការសន្តិសុខក្នុងទីក្រុងប៉ារីសទាំងមូលផងដែរ។ ប្រទេសបារាំងក៏ទទួលបានជំនួយពីប្រទេសជាង៤០ ដែលរួមគ្នាបានបញ្ជូនកម្លាំងប៉ូលិសយ៉ាងហោចណាស់ ១៩០០ នាក់។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បាននិយាយថា អត្តពលិករបស់អ៊ីស្រាអែល នឹងត្រូវបានការពារជាងគេ២៤ ម៉ោងក្នុងមួយថ្ងៃ ដោយអង្គភាពប៉ូលិសការពារវរជន «GIGN» ដែលទទួលបន្ទុកប្រឆាំងភេរវកម្ម និងការការពារមន្ត្រីរដ្ឋាភិបាល។
ជាជាងការសាងសង់កីឡដ្ឋានអូឡាំពិកដែលមានកន្លែងប្រមូលផ្តុំគ្នានៅខាងក្រៅទីក្រុង ដូចជាទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៦ឬទីក្រុងឡុងដ៍ប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១២ ទីក្រុងប៉ារីសបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះបើកកម្មវិធីដោយយកចំណុចកណ្តាលរដ្ឋធានីដ៏មមាញឹកដែលមានប្រជាជនចំនួន២លាននាក់ ព័ទ្ធជុំវិញជាយក្រុងដែលមានផ្ទះរាប់លានបន្ថែមទៀត។ ចំណែកការដាក់សង្វៀនកីឡាបណ្ដោះអាសន្ននៅតាមទីសាធារណៈ និងរៀបចំពិធីបើកនៅតាមបណ្តោយទន្លេ Seine ធ្វើឱ្យការការពារទាំងនោះកាន់តែស្មុគស្មាញបន្ថែមទៀត៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា