ព័ត៌មានជាតិ
៦ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានអ្នកគ្រោះថ្នាក់ និងស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើនឡើងជាង៧០%
រយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ ខេត្តសៀមរាប មានចំនួនគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងប្រមាណជាង ៧០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ នៅក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តទឹកដីខេត្តសៀមរាប បានកើតមានចំនួន ៧៥លើក កើនឡើង ៣៣លើក ស្មើ៧៨% និងបណ្តាលឱ្យស្លាប់ចំនួន ៥៧នាក់ ស្រី ២០នាក់ កើនឡើង ២៤នាក់ ស្មើ៧២% របួសធ្ងន់ចំនួន ៣៤នាក់ ស្រី ៥នាក់ របួសស្រាលចំនួន ៧១នាក់ ស្រី ២៥នាក់ កើនឡើង ៤៣នាក់ ស្មើ ១៥៣%។ សរុបអ្នករងគ្រោះ ចំនួន ១៦២នាក់ (ស្រីចំនួន ៥០នាក់) ក្នុងនោះមានបរទេស ៦នាក់។ របាយការណ៍បានបង្ហាញផងដែរថា នៅក្នុងគ្រោះថ្នាក់ខាងលើ ក៏បានបណ្តាលឱ្យខូចខាតយានយន្តសរុប ១៣៥គ្រឿង ធ្ងន់ ៨៦គ្រឿង និងស្រាល៤៩គ្រឿង។
លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានលើកឡើងថា តាមរបាយការណ៍ខាងលើ បានបង្ហាញថា ខេត្តសៀមរាប បានក្លាយជាខេត្តទី២ ឈរពីក្រោយខេត្តកណ្តាល ជាខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ក្នុងចំណោម ២៥រាជធានីខេត្ត។ លោកថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កំម្លាំងងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
លោកបន្តថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។
ក្នុងនោះ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់កម្លាំងសមត្ថកិច្ច មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការអប់រំ ផ្សព្វផ្សាយ បង្ហាត់បង្រៀន និងការបង្ហាញដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យបានយល់ច្បាស់ពីស្លាកសញ្ញា និងភ្លើងចរាចរណ៍ នៅតាមសាលារៀន ទីប្រជុំជន ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ និងសង្គម។
ចំណែក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា បញ្ហាល្បឿន បានក្លាយជាមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។ លោកថា ជាមួយគ្នានេះ ក៏មានកត្តារួមផ្សំមួយចំនួនដូចជា ខ្វះការប្រុងប្រយ័ត្ន ខ្វះភ្លើងសញ្ញាចរាចរណ៍ កត្តាអាកាសធាតុ មិនពាក់មួកសុវត្ថិភាព ក៏ជាចំណែកមួយផងដែរ។ លោកបាន សំណូមពរដល់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត បង្កើនការដាក់ភ្លើងសញ្ញាចរាចរណ៍នៅតាមបណ្តាផ្លូវបំបែកជាបួន នៅតាមបណ្តាក្រុង ស្រុក ព្រមទាំងជំរុញធ្វើការផ្សព្វផ្សាយពី ច្បាប់ចរាចរណ៍នៅតាមសាលារៀន ទីប្រជុំជន ផ្លូវសាធារណៈជាដើម៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ