Connect with us

ព័ត៌មានអន្ដរជាតិ

នាវិក​នេសាទ​​ច្រើន​នាក់​ស្លាប់​និង​បាត់ខ្លួន​​​ក្នុង​ហេតុការណ៍​លិច​ទូកនេសាទក្បែរកោះ Falkland

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់និង៧នាក់​ទៀត​បាត់ខ្លួន បន្ទាប់ពីទូកនេសាទដែលដឹកមនុស្ស២៧​នាក់បានលិចនៅមហាសមុទ្រអាត្លង់ទិកចម្ងាយប្រហែល​៣២២​គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃកោះ Falkland។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី​២៤ ខែ កក្កដា​នេះ។​

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា​នេសាទ​ ​FV Argos Georgia បានស្នើសុំជំនួយភ្លាមៗ បន្ទាប់ពីបានចាប់ផ្តើមលិចនៅភាគខាងកើតកោះ Falkland ខណៈសមាជិកនាវិកបានព្យាយាមរំដោះ​ខ្លួន​ចេញពីទូក ហើយខ្លះអាចឡើងជិះទូកក្បូនសង្គ្រោះជីវិតបាន។ អ្នកមួយចំនួនដែលបានឡើងជិះក្បូនសង្គ្រោះត្រូវបានជួយសង្គ្រោះ ប៉ុន្តែការស្វែងរកកំពុងបន្តស្វែងរកអ្នកដែលបន្ត​បាត់ខ្លួន​។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មនុស្ស១៤នាក់បានឡើងលើទូកក្បូនសង្គ្រោះជីវិត ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅក្បែរនោះ ក្នុងនោះមានមនុស្ស ៦នាក់បានស្លាប់ ខណៈ៧នាក់ទៀតកំពុងបាត់ខ្លួន ហើយយ៉ាងហោចណាស់សមាជិកនាវិកចំនួន​១០នាក់ ត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិអេស្ប៉ាញ។

(រូបភាព៖ Getty)

ប្រតិបត្តិការស្វែងរក និងជួយសង្គ្ដ្រោះដោយឧទ្ធម្ភាគចក្រ និងនាវាបានចាប់ផ្តើមតាំងពីថ្ងៃចន្ទ ហើយបន្តពេញមួយយប់ថ្ងៃអង្គារ ប៉ុន្តែពើបប្រទះ​ឧបសគ្គ​ដោយសារតែលក្ខខណ្ឌអាកាសធាតុ​លំបាកខ្លាំង ដូចនេះឧទ្ធម្ភាគចក្របានត្រឡប់ទៅព្រលានយន្តហោះ Stanley ដើម្បីចាក់ប្រេងមុនពេលចាប់ផ្ដើមការរុករកលើកទីពីរ ប៉ុន្តែអាកាសធាតុកាន់តែអាក្រក់ទៅៗ ប្រតិបត្តិការក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

កោះ​ Falkland ដែលស្ថិតនៅចំងាយប្រហែល ៤៨០គីឡូម៉ែត្រភាគខាងកើតនៃចុងអាមេរិកខាងត្បូង គឺជាទឹកដីដែលគ្រប់គ្រងដោយអង់គ្លេសបន្ទាប់ពីចក្រភពអង់គ្លេស និងអាហ្សង់ទីនបានធ្វើសង្គ្រាមដណ្ដើម​កាន់លកាប់​ក្នុងឆ្នាំ១៩៨២។ បើទោះបីជាចក្រភពអង់គ្លេសបានឈ្នះសង្រ្គាមនោះ ប៉ុន្តែអាហ្សង់ទីននៅតែបន្តទាមទារយកកោះនេះដដែល៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម