ព័ត៌មានជាតិ
ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប
បុរសម្នាក់បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចំណែកភរិយាមានអាការៈ ក្អួត ចង្អោរបន្តិចបន្តួច ក្រោយហូបសម្លរស្ងោផ្សិតជាមួយសត្វគីង្គក់ ចំណែកមនុស្ស៤នាក់ទៀតរួចខ្លួន មិនពុលអ្វីសោះ ព្រោះមិនទាន់បានហូបសម្លរនេះ ដោយសារតែរងចាំបាយដែលដាំមិនទាន់ឆ្អិន ទើបមិនទាន់បានហូប។

ករណីសង្ស័យពុលផ្សិតលើប្ដីប្រពន្ធមួយគូរនេះបានកើតឡើង នៅវេលាម៉ោងប្រមាណ២៣និង៣០នាទី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្ត លោកបណ្ឌិត អេង គុណវឌ្ឍ បានឲ្យកម្ពុជាថ្មី ដឹងនៅល្ងាចថ្ងៃទី២៤កក្កដានេះ ថា បុរសជាប្ដី និងប្រពន្ធបានទទួលទានសម្លរស្ងោរផ្សិតជាមួយសត្វគីង្គក់ ក្រោយពីបានទទួលទានហើយ ស្រាប់បុរសជាប្ដីក៏មានអាការៈមិនស្រួលខ្លួនឈឺពោះ វិលមុខ ឈឺក្បាល ក្អួត ចុកពោះ នៅវេលាម៉ោងប្រហែង៦ល្ងាចថ្ងៃដដែល។

លោកបណ្ឌិត អេង គុណវឌ្ឍបានបញ្ជាក់ថា ក្រោយជួបប្រទះបញ្ហាបែបនេះ នៅវេលាម៉ោង៨ថ្ងៃដដែល រហូតមកដល់ម៉ោងប្រហែល២៣និង៣០នាទី បុរសជាប្ដី និងប្រពន្ធ បានចូលសម្រាកព្យាបាលនៅមណ្ឌលសុខភាព វីរៈជ័យ ស្រុកវើនសៃ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យក៏ដឹកបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសលបុរសរូបនោះបាត់បាត់ជីវិត នៅវេលាម៉ោង៣និង៣៤នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
បុរសជាប្តីដែលបាត់បង់ជីវិតមានឈ្មោះ ប្រង កេះ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិគ្រឹង។ ប្រពន្ធឈ្មោះ សេង យុគ ជនជាតិកាវ៉ែត។

ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្ត អះអាងថា បន្ទាប់ពីទទួលបានព័ត៌មានមន្ទីរសុខាភិបាលបានរៀបចំក្រុមការងារ សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ មណ្ឌលសុខភាពស្រុកវើនសៃ បានចុះធ្វើការអង្កេតសា្រវជ្រាវ ករណីនេះដល់ភូមិកើតហេតុ ដើម្បីសាកសួរព័ត៌មានបន្ថែម និងធ្វើការអប់រំសុខភាពបឋម៕
អត្ថបទ៖ វុទ្ធឦសាន


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?