Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ប្រកាសរើស​ទ័ព​បន្ថែម ដោយ​​​​ផ្ដល់​ប្រាក់​រង្វាន់​ច្រើន​សម្រាប់អ្នក​ដែល​ហ៊ាន​ចេញច្បាំង​នៅ​អ៊ុយក្រែន

បានផុស

នៅ

អាជ្ញាធរទីក្រុងមូស្គូ បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​នៅ​ក្នុង​ចំំនួន​ដ៏​ច្រើន ដើម្បី​រើស​ក្រុម​ទាហាន​​ថ្មី​សម្រាប់​​ចូលរួម​​ធ្វើ​សង្គ្រាម​នៅ​ឯសមរភូមិ​ក្នុង​​ប្រទេស​អ៊ុយក្រែន។ ​ការ​ផ្តល​ប្រាក់​រង្វាន់​ច្រើន​នេះ​​ត្រូ​វបាន​គេរំពឹង​ថា​ជា​វិធានការ​​បង្កើន​កង​កម្លាំង​បន្ថែម បន្ទាប់​ពី​បាត់បង់​​​ទ័ព​អស់​ជា​ច្រើន​នាក់​នៅ​ក្នុង​ភ្លើង​សង្គ្រាម​​រយៈពេល​​ជាង​២​ឆ្នាំ​កន្លង​ទៅនេះ។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉ា្លឌឺមៀរ ពូទីន និង​ក្រុម​កង​ទ័ព (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានប្រាប់​​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ​​​ថា ប្រាក់​រង្វាន់​​សម្រាប់​ការ​ចុះ​ឈ្មោះ​​​លើក​ដំបូង មាន​ចំនួន​ ១,៩លានរូប្លិ៍ (​ប្រហែល ២២ ០០០​ដុល្លារ) សម្រាប់អ្នករស់នៅក្នុងទីក្រុងដែលចូលរួមជាមួយយោធា។

លោក Sobyanin បាន​បន្ថែម​ថា ក្រោយ​បម្រើ​យោធា​​រយៈ​ពេល​​​១​ឆ្នាំ​ កងទ័ព​ម្នាក់​អាច​រក​ក​ម្រៃ​បាន​ច្រើន​ដល់​​​៥៩ ៦០០​ដុល្លារ​​។ មួយ​វិញ​ទៀត បើ​រង​របួស​ពេល​បម្រើ​ការងារ នោះ​​ពួក​គេ​​នឹង​អាច​ទទួល​បាន​ប្រាក់​​​ឧបត្ថម្ភ​ចន្លោះ​ពី ៥ ៦៩០​ដុល្លារ ទៅ ១១ ៣៩០​ដុល្លារ តែ​​បើ​​​​ក្នុង​ករណី​បាត់បង់​ជីវិត នោះ​គ្រួសាររបស់ពួកគេ​អាចទទួលបាន ៣៤ ១៥០​ដុល្លារ

រហូត​​ដល់​បច្ចុប្បន្ននេះ​ ចំនួន​កងទ័ព​ដែល​​ស្លាប់​របស់​រុស្ស៊ី​នៅ​តែ​លាក់ជា​ការណ៍​​សម្ងាត់ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​ ចំនួន​​អ្នក​បាត់បង់​ជីវិត​អាច​មាន​ចំនួន​ច្រើន​ខ្លាំង។ ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃទី១២ ខែកក្កដា​​ថា ទ័ព​រុស្ស៊ី​ជាង៧​ម៉ឺន​នាក់ ទំនងជាត្រូវបានសម្លាប់ឬរងរបួសនៅក្នុងខែឧសភា និងខែមិថុនា​កន្លង​ទៅ ហើយ​​​ការ​បាត់បង់​កង​កម្លាំង​ច្រើន​ជាង​គេ​គឺ​ស្ថិត​នៅ​តំបន់​ជួរ​មុខ​ទីក្រុងខាកៀវ (Kharkiv)។

ដោយ​ឡែក​បើ​តាម​ប្រភព​ដែល​បង្ហើប​ប្រាប់​សារព័ត៌មាន CNN កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​​បាត់បង់​​ទ័ព​​ជើង​គោក​ជួរ​មុខ​​ចំនួន៨៧% បន្ទាប់​ពី​បើក​ប្រតិបត្តិការ​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ។ រុស្ស៊ី​ក៏​បាន​​បាត់បង់​​យុទ្ធោបករណ៍​មាន​រថក្រោះ​​​ជាដើម​ចំនួន​២ភាគ​៣​​។

នៅ​ក្នុង​ក្រឹត្យ​របស់វិមាន​ក្រឹមឡាំង​កាល​​​ពី​ចុង​ឆ្នាំ​មុន បាន​ឲ្យ​ដឹង​ថា លោក វ៉ា្លឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឲ្យ​​​រើស​កង​ទ័ព​​ចំនួន​១៧​ម៉ឺន​នាក់​បន្ថែម​ទៀត សម្រាប់​បង្គ្រប់​ចំនួន​កង​កម្លាំង​យោធា​​រុស្ស៊ី​ឲ្យ​បាន​លើស​ពី ២,២​លាន​នាក់ ដោយ​ក្នុង​នោះ​មាន​ទាហាន​សម្រាប់​ច្បាំង​ចំនួន​១,៣២​លាន​នាក់។

គួរ​បញ្ជាក់​ថា រុស្ស៊ី​មិន​ត្រឹម​តែ​ប្រកាស​រើស​កង​កម្លាំង​នៅ​ក្នុង​ប្រទេស​នោះ​ទេ តែ​រុស្ស៊ី​ថែម​ទាំង​រើស​​កង​កម្លាំង​​ពី​បរទេស​ផង​ដែរ។ តួ​យ៉ាង​ដូចជា ការ​រើស​ទាហាន​​ជនជាតិ​នេប៉ាល់​ចំនួន ១៥០០០​នាក់ ឲ្យ​ទៅ​​ចូលរួម​ប្រយុទ្ធ​នៅ​អ៊ុយក្រែន ហើយ​ចំនួន​​អ្នក​ស្លាប់ ឬ​​រង​របួស​នៅ​មិន​ទាន់​​មាន​របាយការណ៍​ច្បាស់​លាស់​បញ្ជាក់​​នោះ​ទេ។ បើ​តាម​ទាហាន​នេប៉ាល់​ម្នាក់​ប្រាប់​​​ទៅ​សារព័ត៌មាន CNN រុស្ស៊ី​បាន​រើស​ទាហាន​ពី​ច្រើន​ប្រទេស​ផ្សេង​ទៀត រួម​មាន អាហ្វហ្គានីស្ថាន ឥណ្ឌា កុងហ្គោ និង​អេហ្ស៊ីប ហើយ​មុន​ចូល​ប្រយុទ្ធ​នៅសមរភូមិ​ ពួក​គេ​ត្រូវ​ឆ្លង​ការ​វគ្គ​បណ្ដុះបណ្ដាល​​​រយៈពេល​ខ្លី​ជា​មុន​សិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ២៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អត្រា​កំណើត​នៅ​ប្រទេស​ថៃ ធ្លាក់​ចុះ​ក្រោម​៥០ម៉ឺន​នាក់ មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៨០​ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម