Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​​រំពឹង​ទេសចរ​ជាង​៣លាន​នាក់​ពី​ឥណ្ឌា​ និង​តៃវ៉ាន់ ​ដោយ​បន្ត​ការ​​លើក​លែង​ទិដ្ឋាការ​ ​

បានផុស

នៅ

ប្រទេស​ថៃ​រំពឹង​​ពី​ការ​ហូរ​ចូល​នៃ​​ភ្ញៀវទេសចរ​​​ឥណ្ឌា​ និង​​​តៃវ៉ាន់ប្រមាណ​ជាង​ ៣ លាន​នាក់​​​នៅ​ឆ្នាំ ២០២៤​​​ តាម​រយៈ​ការ​បន្ត​គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​ជាមួយ​ប្រទេស​ និង​ដែនដី​ទាំង​២​ រហូ​ត​ដល់​​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ ដោយ​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ស្នាក់នៅ​ក្នុង​ប្រទេសរបស់​ខ្លួន​​រហូត​ដល់​ ៦០ ថ្ងៃ​។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាន​រាយការណ៍ថា ប្រទេសថៃបានយល់ព្រមរួចហើយលើកម្មវិធីលើកលែងទិដ្ឋាការទៅវិញទៅមកប្រចាំឆ្នាំជាមួយតៃវ៉ាន់ និងឥណ្ឌា ដែលគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

នាយកការិយាល័យ TAT ​ប្រចាំ​ក្រុងតៃប៉ិ លោក Sarima Chindamat បានបង្ហាញទំនុកចិត្តថា ចំនួននៃការមកដល់របស់​ភ្ញៀវទេសចរ​តៃវ៉ាន់ អាចកើនឡើងដល់១​លាននាក់នៅឆ្នាំនេះ ដែលតួលេខ​នៃ​ការ​រំពឹង​ទុក​នេះ​ លើស​ពីតួលេខឆ្នាំ ២០១៩ ដែល​ភ្ញៀវទេសចរតៃវ៉ាន់ ប្រមាណ​ ៧៨១ ៦៧៤ នាក់​ បាន​ទៅ​លេង​ប្រទេស​ថៃ​។​

លោក​និយាយ​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «ក្នុងអំឡុងឆមាសទី១នៃឆ្នាំ ២០២៤​ គោលនយោបាយទិដ្ឋាការ​បាន​ទាក់​ទាញ​ភ្ញៀវទេសចរតៃវ៉ាន់ចំនួន ៥៣៣ ០០០ នាក់ ដោយ​កើន​ឡើង​ ៣៤ ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលមានចំនួន ៣៩៦ ០០០ នាក់»។

ថៃ​ក៏​ពង្រីក​មហិច្ឆតារបស់ខ្លួន​ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​​ឥណ្ឌា​​ឱ្យ​បាន​ជាង​ ២ លាន​នាក់​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​។ នាយកការិយាល័យ TAT ​ប្រចាំ​ក្រុង​ម៉ុមបៃ​ លោក​ Isada Saovaros បាននិយាយថា៖ «ក្នុងឆមាសទី១នៃឆ្នាំនេះ ​ថៃបានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ១,០៤ លាន​នាក់​ ​ដោយ​ភ្ញៀវ​ម្នាក់​បាន​ចំណាយជាមធ្យម ៣៨ ០០០ បាត (១ ០០០ ដុល្លារ​​អាមេរិក​)/ដំណើរ​»។ ​

លោក​ Saovaros បានលើកឡើងពីឱកាសទាក់​ទាញ​ភ្ញៀវទេសចរ​ឥណ្ឌា​ ដោយ​ថា​ថៃ​ជា​កន្លែង​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សេង​ៗ ​សម្រាប់​នាំ​បុគ្គលិក​ក្រុម​ហ៊ុន​ធ្វើ​ដំណើរ​កម្សាន្ត​​ និង​វិស្សមកាលជាលក្ខណៈគ្រួសារជាដើម​។

គួរ​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​ថៃ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាក់​ទាញ​ភ្ញៀវទេសចរ​ ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​ដើរ​អូស​ជើង​ ក្នុង​មហិច្ឆតា​ទាក់​ទាញ​ភ្ញៀវបរទេស​ឱ្យ​បាន​ ៣៥ លាន​នាក់​ក្នុង​ឆ្នាំ​នេះ​។ ក្នុង​ជំហានចុង​ក្រោយ​​ដើម្បី​សម្រេច​គោលដៅ​នេះ​ ថៃកាល​ពី​សប្ដាហ៍​មុន ​បាន​ពង្រីកបញ្ជី​លើក​លែង​ទិដ្ឋាការ​ចំនួន​ ៦០ ថ្ងៃ​ ​សម្រាប់​ប្រមាណ​​ ៩៣ ប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម