KPT+
តើសាច់កករលាយច្រើនដង អាចកខ្វក់ឬឆ្លងមេរោគដែរឬទេ?
សាច់ដែលមិនទាន់ចម្អិនភ្លាមៗអាចខូច ហើយក្លាយជាបរិយាកាសដ៏ល្អសម្រាប់បាក់តេរីលូតលាស់។ ជាពិសេស អាហារដែលរលាយហើយបន្ទាប់មកកកច្រើនដង អាចបាត់បង់សារធាតុចិញ្ចឹម បង្កើនហានិភ័យនៃការចម្លងរោគ ហើយសាច់អាចលែងស្រស់ ឬអាចខូចគុណភាពតែម្ដង។
ដើម្បីធានាសុវត្ថិភាព សាច់ត្រូវក្លាសេតែម្តង ហើយចម្អិនភ្លាមៗបន្ទាប់ពីយកវាទៅរលាយរួច ចៀសវាងការកកវិញ ។ អ្នកអាចប្រើមីក្រូវ៉េវដើម្បីរលាយវានៅសីតុណ្ហភាពសមស្រប ឬដាក់សាច់នៅក្នុងទូទឹកកកដើម្បីរលាយយឺត។ ប៉ុន្តែ ត្រូវប្រយ័ត្នកុំឲ្យទឹកចេញពីថង់សាច់ហៀរចេញ។ ចំណែកផ្នែកដែលមិនបានប្រើ មិនគួរដាក់នៅខាងក្រៅទេ ហើយដាក់ចូលក្នុងទូរបង្កកវិញភ្លាមៗ។ ប្រការសំខាន់ កុំទុកសាច់ជាមួយបន្លែ ឬអាហារផ្សេងៗ។
សាច់គួរតែត្រូវបានរុំយ៉ាងតឹងនៅក្នុងថង់ប្លាស្ទិក ដើម្បីការពារការបាត់បង់សារធាតុចិញ្ចឹម។ ចៀសវាងការប្រើទឹកក្តៅព្រោះវាអាចធ្វើឲ្យខូចសាច់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់បាក់តេរី។
ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរទុកអាហារណាមួយ រួមទាំងសាច់នៅក្នុងទូទឹកកកយូរពេកនោះទេ ព្រោះវាអាចបង្កើតជាតិពុលបានយ៉ាងងាយ។ អាហារគួរតែត្រូវបានបែងចែកទៅជាធុង ឬថង់នីមួយៗ ដើម្បីទុកដោយឡែកពីគ្នា។ ការលាងសម្អាតទូទឹកកកឲ្យបានទៀងទាត់ ក៏ត្រូវបានណែនាំផងដែរ ដើម្បីការពារការចម្លងរោគដោយបាក់តេរីផ្សេងៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ មុខ អាចបង្កគ្រោះថ្នាក់ដល់សុខភាព សម្រាប់អ្នកញ៉ាំញឹកញាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ