កីឡា
ទស្សនាប្រណីតភាព«ភូមិកីឡាអូឡាំពិក»នៅទីក្រុងបារីស
ភូមិកីឡាអូឡាំពិកត្រូវបានកសាងយ៉ាងទំនើបទាន់សម័យដែលទទួលគណៈប្រតិភូកីឡា និងអត្តពលិករាប់ម៉ឺននាក់មកពីទូទាំងពិភពលោកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។ ក្នុងនោះអត្តពលិក១៤២៥០នាក់សម្រាប់កីឡាអូឡាំពិក និង៨០០០នាក់សម្រាប់ប៉ារ៉ាឡាំពិក។ អាហារចាប់ពី៦ម៉ឺនមុខឡើងដែលត្រូវបម្រើជារៀងរាល់ថ្ងៃ និងមានគ្លិនិកមួយបើក២៤ម៉ោង។
ភូមិកីឡាអូឡាំពិកមានលក្ខណៈពិសេសសំខាន់ៗដូចជា៖
- ផ្ទះចំនួន២៥០០ខ្នង
- កន្លែងសិស្សនិស្សិត១
- សណ្ឋាគារ១
- ចំណតយានយន្ត១ទំហំ៣ហិចតា
- សួនច្បារនិងឧទ្យានទំហំ៧ហិចតា
- ការិយាល័យសេវាកម្មទំហំ១២០០០០ម៉ែត្រការ៉េ
- ហាងជាច្រើនលើទំហំ៣២០០ម៉ែត្រការ៉េ
ការកសាង«ភូមិកីឡាអូឡាំពិក ស្របទៅនឹងចក្ខុវិស័យនៃកីឡាអូឡាំពិកឆ្នាំ២០២៤ដែលផ្តោតលើព្រឹត្តិការណ៍ប្រកួតកីឡាដែលមានសារធាតុកាបូនទាប និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។
ភូមិកីឡាអូឡាំពិកបារីស២០២៤ ផ្តោតលើឧត្តមភាពបរិស្ថាន និងឆ្លុះបញ្ចាំងពីភាពលេចធ្លោដ៏ប្រណីតរបស់ទីក្រុងឲ្យស្របទៅតាមផែនការឆ្នាំ២០៥០របស់ទីក្រុងបារីសគឺ
- ការពារ និងលើកកម្ពស់ជីវជម្រុះដោយនៅដំបូលមានកន្លែងសត្វល្អិត និងសត្វស្លាប អាចរស់នៅតាមរន្ធ ប្រហោង និងប្រអប់។
- ថវិកាកាត់បន្ថយកាបូននឹងសម្រេចគោលដៅតាមផែនការអាកាសធាតុទីក្រុងបារីស និងរក្សាអព្យាក្រឹតភាពកាបូននៅក្នុងឆ្នាំ២០៥០។ ឧទាហរណ៍ ការប្រើប្រាស់ឈើ និងវត្ថុធាតុដើមដែលមានប្រភពសរីរាង្គផ្សេងៗ។
- វានឹងជួយសម្របដល់ទីក្រុងទៅនឹងផែនការអាកាសធាតុ ឆ្នាំ២០៥០ ដែលមានលក្ខណៈពិសេស និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ផ្ទៃខាងលើមាន រុក្ខជាតិ និងទឹកនៅទីសាធារណៈ)ជាដើម។
សូមបញ្ជាក់ថា ពិធីបើកកីឡាអូឡាំពិកជាផ្លូវការនឹងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកទន្លេសែនដែលនឹងមានក្បួនដង្ហែលើទូកធ្វើដំណើរចម្ងាយ៦គីឡូម៉ែត្រទៅកាន់ម៉ម Eiffel Tower៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា