កីឡា
Pablo ប្រាប់ថា កំពុងរីករាយពីជីវិតបាល់ទាត់នៅកម្ពុជា
ខ្សែប្រយុទ្ធប្រេស៊ីល Pablo Augusto ធ្វើបានយ៉ាងល្អក្នុងការប្រកួតជើងទី២ ពានរង្វាន់ ASEAN Club Championship ក្រោយរកគ្រាប់បាល់៤គ្រាប់ក្នុងជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងលើ Young Elephants ដោយលទ្ធផល ៥-១ យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
កីឡាករ Pablo Augusto បានផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀងកាលពីថ្ងៃទី១៩ ខែមិថុនា ដែលមានរយៈពេលជាង១ខែហើយ ប៉ុន្តែរូបគេបានសម្របខ្លួនយ៉ាងលឿនជាមួយក្រុម និងស្ថានភាពរស់នៅកម្ពុជា។ ក្រោយផ្លាស់មកកាន់លីគកំពូលកម្ពុជា Pablo បានបង្ហាញពីអារម្មណ៍កក់ក្ដៅ ដោយសារការលើកទឹកចិត្តពីអ្នកគាំទ្រ មិត្តរួមក្រុម និងថ្នាក់ដឹកនាំក្លិប។
កីឡាករ Pablo បាននិយាយថា ៖«ខ្ញុំរីករាយក្នុងផ្លាស់មកកាន់លីគកំពូលកម្ពុជា។ ឥឡូវនេះ ខ្ញុំសម្របខ្លួនបានច្រើនហើយយល់ចិត្តគ្នាមួយក្រុម។ ខ្ញុំរីករាយក្នុងហ្វឹកហាត់ជាមួយមិត្តក្រុម ជីវិតរស់នៅ ជាពិសេសទទួលបានលើកទឹកចិត្តពីមិត្តក្រុមនិងថ្នាក់ដឹកនាំក្លិប។ ខ្ញុំពិតជារីករាយជាមួយអ្នកគាំទ្រនៅកម្ពុជា ហើយនេះជាពេលវេលាល្អសម្រាប់ខ្ញុំ»។
ការប្រកួតជើងទី១នៅទឹកដីឡាវ កីឡាករ Pablo ខកខាកឱកាសរកគ្រាប់បាល់ជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនរិះគន់ពីសមត្ថភាពបញ្ចប់ទី។ ឥឡូវនេះរូបគេនឹងក្លាយជាកម្លាំងប្រយុទ្ធដ៏សំខាន់សម្រាប់ការប្រកួតធំៗនាពេលខាងមុខ៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ