Connect with us

សេដ្ឋកិច្ច

រដ្ឋពន្លឿននិតិវិធីគម្រោងវិនិយោគវិស័យថាមពលអគ្គិសនី និងរ៉ែ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានជំរុញនិតិវិធីក្នុងការសិក្សាគម្រោងវិនិយោគ     វារីអគ្គិសនី, គម្រោង​ថាមពល​​ដើរ​​​ដោយ​ខ្យល់ និង​គម្រោង​ថាមពលដើរដោយ​ពន្លឺព្រះអាទិត្យឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព សំដៅធ្វើយ៉ាងណាឱ្យការផលិតថាមពលដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតមួយរវាងលោក កែវ​ រតនៈ​ រដ្ឋមន្រ្តី​ក្រសួងរ៉ែ​ និងថាមពល ជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី ២៣​ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។

លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តី​ក្រសួងរ៉ែ​ និងថាមពល បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីជំរុញ​ការអភិវឌ្ឍប្រទេស ដោយ​បំពេញនូវថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងមិនចំណាយ​ពេល​ច្រើន ដែលមានការកំណត់នូវតម្លៃ ក្នុងការសិក្សាច្បាស់លាស់។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា ក្នុងការជំរុញ​ឱ្យមានការវិនិយោគក្នុងវិស័យរ៉ែ ដូចវិស័យថាមពលដែរ ដើម្បី​ចូលរួមវិភាគទានក្នុងការអភិវឌ្ឍប្រទេស ប៉ុន្តែការធ្វើនេះ ក៏ត្រូវ​ធ្វើឱ្យបានត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានផងដែរ។

លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពលមានប្រសាសន៍​ បានលើកឡើងកាល​ពីពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើន​ប្រភពថាមពល​កកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០​ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាស​ធាតុ។

នៅក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ​គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ​ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃ​ថាមពល​អគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់​បង្កើនថាមពលបៃតងឱ្យបានច្រើន។​

បច្ចុប្បន្នកម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈរដ្ឋាភិបាលចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយក​ថាមពល​បៃតងក្នុងការទាក់ទាញការ​វិនិយោគ​ពីក្រៅ​ប្រទេសមកបង្កើតការងារ​ឱ្យពលរដ្ឋខ្មែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ វិនាទី មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ជីវិតកម្សាន្ដ១៦ នាទីutes មុន

នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

សន្តិសុខសង្គម១៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៩ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម