Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​សម្លឹង​​​បង្កើន​​ការ​វិនិយោគ​ផ្ទាល់​ពី​​ចិន​ ទោះបី​​មាន​ជម្លោះ​នយោបាយ​

បានផុស

នៅ

​​​ឥណ្ឌាមានបំណងចង់​បង្កើនការវិនិយោគផ្ទាល់ពីបរទេស (FDI) ពី​ចិន បើទោះបីជា​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំង​២​ ស្ថិត​នៅ​ក្នុងភាព​ទ្រុធទ្រោម​ ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​ផ្នែក​យោធា​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ឆ្នាំ​ ២០២០ ក៏​ដោយ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ Investment Monitor កាល​ពី​ថ្ងៃ​ពុធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងបទបង្ហាញ​ស្ដី​ពី​ការស្ទង់មតិសេដ្ឋកិច្ចប្រចាំឆ្នាំរបស់​ឥណ្ឌា​ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់​ប្រទេស​នេះ​ លោក Nirmala Sitharaman ​បាន​មាន​ប្រសាសន៍​ថា៖ «ឥណ្ឌាប្រឈមមុខនឹងជម្រើស២​ដើម្បីទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្រ្ត​ ​ចិន​+១៖ ឥណ្ឌា​អាចសមាហ័រណទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់​ចិន ឬលើកកម្ពស់ FDI ពីប្រទេសចិន»។

ដោយមើលឃើញពីឱនភាពពាណិជ្ជកម្មដ៏ធំ​ជាមួយ​ចិន លោក Sitharaman បាននិយាយថា ការបង្កើន FDI ​នឹង​ជំរុញ​​ការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក។

គួរ​គូស​បញ្ជាក់​ថា​ ឥណ្ឌាត្រូវការការវិនិយោគ FDI ដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួន ដែលជាគោលដៅមួយរបស់រដ្ឋាភិបាល។ បច្ចុប្បន្ន វិស័យផលិតកម្ម​រួម​ចំណែក​ ១៧ ភាគរយ​នៃសេដ្ឋកិច្ច​របស់​ឥណ្ឌា​ ហើយ​ប្រទេស​មាន​គោលដៅឱ្យ​វិស័យ​នេះ​រួម​ចំណែក​ដល់​ ២៥ ភាគរយ​ នៅ​ឆ្នាំ​ ២០២៥​។ ​

គេ​មើល​ឃើញ​ថា​ ​ ​​ទំនាក់​ទំនងរវាង​ចិន​ និង​ឥណ្ឌា​​ ​បាន​ក្លាយ​ទៅ​ជា​ជូរ​ចត់​ក្រោយ​ជម្លោះ​ព្រំដែន​ក្នុង​ឆ្នាំ​ ២០២០​ ដែល​សម្លាប់​ទាហាន​ឥណ្ឌា​ ២០ នាក់​ និង​ចិន​ ៤ នាក់​។ បន្ទាប់​ពី​ហេតុការណ៍​នោះ​ រដ្ឋាភិបាល​ឥណ្ឌា​ បាន​បញ្ចេញ​វិធានការប្រឆាំងនឹង​ចិនជាច្រើន​ រួម​ទាំង​ការ​បិទ​កម្មវិធី​ទូរស័ព្ទ​ចិន​ជាង ៣០០ ការ​ដំឡើង​ពន្ធ​លើ​ក្រុម​ហ៊ុនចិន​ និង​ការ​រឹត​បណ្ដឹង​ធ្ងន់​ធ្ងរ​លើ​ការ​វិនិយោគ​របស់​ចិន​ណា​មួយ​ជាដើម​។ ​ជា​លទ្ធផល​ ការ​វិនិយោគ​ពី​ចិន​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​។

យ៉ាង​ណា​មិញ​ អ្នក​វិភាគ​មើល​ឃើញ​ពី​របត់​នៃ​គោលនយោបាយ​​របស់​​រដ្ឋាភិបាល​ឥណ្ឌា​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក។ តម្រូវការផ្នែកបច្ចេកវិទ្យា និងអ្នក​ជំនាញរបស់ចិនបានកើនឡើង ​ដោយសារ​តែ​ភាពចាំបាច់ ដើម្បីពង្រីកវិស័យផលិតកម្ម។ ក្នុង​ឆ្នាំ ២០២៣-២០២៤ ចិន​បាន​វ៉ាដាច់​អាមេរិក​​ ហើយ​​​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ឥណ្ឌា​ជា​ថ្មី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ២ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៥ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៦ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ៩ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម