ជីវិតកម្សាន្ដ
លោក ហ្វៃ សំអាង ៖ ក្នុងនាមជាកូនខ្មែរ ត្រូវតែជួយផ្សព្វផ្សាយគុន”ល្បុក្កតោ” ទៅកាន់ពិភពលោក
ដើម្បីចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែរគឺ”ល្បុក្កតោ” ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ខ្មែរលោក ហ្វៃ សំអាង បានបំផុស និងអះអាងថា ក្នុងនាមជាកូនខ្មែរ លោកត្រូវតែជួយផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។
ផលិតករជើងចាស់លោក ហ្វៃ សំអាង បានបញ្ជាក់ថា តាមរយៈផ្ទាំងទស្សនីយភាព នៃរឿង”អប្សរាមហាអង្គរ” ដែលជាស្នាដៃនិពន្ធ និងដឹកនាំដោយផ្ទាល់របស់លោកគឺបានបញ្ចូលឈុតឆាក នៃក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ” នៅសាច់រឿងនេះផងដែរ។ លោកចាត់ទុកថា នេះក៏ជាការរួមចំណែកក្នុងការចូលរួមផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយពីសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។
លោក ហ្វៃ សំអាង បានមានប្រសាសន៍ថា ក្បាច់គុន”ល្បុក្កតោ” ដែលបានចារិកនៅតាមជញ្ជាំងប្រាសាទ ហើយជាសម្បត្តិបេតិកភណ្ឌពិភពលោក បានយកមកបង្ហាញនៅក្នុងផ្ទាំងទស្សនីយភាព នៃរឿងអប្សរាមហាអង្គរ ក្រោមការខិតខំប្រឹងប្រែងហាត់ពត់លត់ដំពីតារាសម្ដែងពោរពេញទៅដោយទេពកោសល្យ និងការអត់ធ្មត់ព្យាយាមលះបង់ពេលវេលាគួរឲ្យកោតសរសើរ។
លោក ហ្វៃ សំអាង បានបន្តទៀតថា «យើងខ្ញុំ នឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈរឿងអប្សរាមហាអង្គរដែលផលិតដោយផលិតកម្មហង្សមាសទៅកាន់ពិភពលោក»។
ជាមួយគ្នានេះ លោកក៏អរគុណក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ដែលបានជួយសម្រួលដល់កក្រុមការងារ ដើម្បីផ្ដិតយករូបភាពនៅតំបន់ប្រាសាទអង្គរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់