Connect with us

ព័ត៌មានអន្ដរជាតិ

Honda ប្រកាស​បិទ​​ និង​បឈ្ឈប់ផលិតកម្ម​​រោងចក្រ​២​ផ្សេង​គ្នា​នៅ​ចិន​

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន​ Honda Motor បាន​ឱ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​នឹង​បិទ​រោង​ចក្រ​មួយកន្លែង​​ និង​បញ្ឈប់​ផលិតកម្ម​រថយន្ត​​របស់​រោង​ចក្រ​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​ប្រទេសចិន​ ​ដោយ​នឹង​​ពង្រឹង​ការ​ផលិត​រថយន្ត​អគ្គិសនីវិញ​​ ចំ​ពេល​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​ក្រុម​ហ៊ុន​​ចិន​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់​ក្រុមហ៊ុន បាននិយាយប្រាប់​រ៉យទ័រ​ថា ក្រុមហ៊ុន Honda នឹងបិទរោងចក្រដែលដំណើរការ​ក្រោម​ការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន Guangzhou Automobile Group (GAC Group) នៅ​ខែតុលាខាង​មុខ​។

អ្នក​នាំ​ពាក្យ​ដដែល​បាន​ឱ្យដឹង​ថា​ រោង​ចក្រ​ដែល​បិទ​នោះ​ បាន​បើក​ដំណើរការ​​កាល​ពី​២​ទសវត្សរ៍​មុន​ ដោយ​ផលិត​រថយន្ត​ Accord ដែល​ជា​ប្រភេទរថយន្ត​​ Sedan ​ក្នុង​សមត្ថភាព​​ផលិតប្រចាំ​ឆ្នាំ​​ប្រមាណ​ ៥០ ០០០ គ្រឿង​។

ជាមួយ​គ្នា​នោះ​ Honda នឹង​បញ្ឈប់​ផលិតកម្ម​រថយន្ត​នៅ​រោង​ចក្រ​មួយ​ទៀត​ ដែលដំណើរការ​ក្រោម​ការ​បណ្ដាក់​ទុន​​ជាមួយ​​ក្រុម​ហ៊ុន​រដ្ឋ​ចិន​ Dongfeng Motor Corporation ចាប់​ពី​ខែ​វិច្ឆិកា​ទៅ​។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​ រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិតកម្ម​រថយន្ត​ប្រមាណ​ ២៤០ ០០០ គ្រឿង​/ឆ្នាំ​។

អ្នក​នាំ​ពាក្យ​បន្ត​ថា​ Honda ​​បាន​ប្រឈមមុខនឹងលក្ខខណ្ឌដ៏លំបាកនៅ​ក្នុងប្រទេស​ចិន ដែល​ជា​ទីផ្សារ​លក់​រថយន្ត​ដ៏​ធំ​បំផុត​របស់ពិភពលោក។ ​​ជាមួយ​នឹង​ការ​បិទ​រោង​ចក្រ​នេះ​ សមត្ថភាពផលិត​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ចិន នឹងធ្លាក់ចុះ​ពី១,៤៩ លានគ្រឿង​ មក​ត្រឹម ១,២ លានគ្រឿង/ឆ្នាំ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Honda បាន​ដាក់ផែនការ​ឱ្យ​សម្រេច​បាន​នូវ​ផលិត​កម្ម​ ១,៤៤ គ្រឿង​/ឆ្នាំ​ ​នៅ​ពេល​​បើក​ដំណើរ​ការ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ចំនួន​២ ដែល​ជា​ការ​បណ្ដាក់​ទុន ជា​មួយ​ក្រុមហ៊ុន​ GAC និង​ក្រុម​ហ៊ុន​ Dongfeng នៅ​ចុង​ឆ្នាំ​នេះ​។

គួរ​គូស​បញ្ជាក់​ថា​ ក្រុមហ៊ុនជប៉ុនផ្សេង​ៗ​​ដូច​ជា​ Honda និង​ Nissan ជាដើម​នោះ​ ធ្លាក់​កាន់​កាប់​ចំណែក​ទីផ្សារ​ដ៏​ធំ​នៅចិន​ ប៉ុន្តែ​ការទំហំ​ទីផ្សារ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ ក្រោយ​ក្រុមហ៊ុន​ផលិតរថយន្ត​ក្នុង​ស្រុក​ហក់​ឡើង ជាមួយ​នឹង​ការ​លក់​រថយន្ត​ក្នុង​តម្លៃ​ថោក​ជាង​​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម