Connect with us

ព័ត៌មានអន្ដរជាតិ

ឥស្សរជន​​បរទេស​រូប​ណា​ខ្លះ​ ដែល​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម?

បានផុស

នៅ

ប្រទេសវៀតណាម កំពុង​ចាប់ផ្តើមពិធីបុណ្យសពថ្នាក់​ជាតិ​រយៈពេល២ថ្ងៃ​នៅ​រដ្ឋធានី​​ហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង អគ្គលេខាធិការ​បក្សកុម្មុយនិស្ត ដែលបានទទួលមរណភាពកាលពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្នុង​ជន្មាយុ ៨០​ឆ្នាំ។ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ មាន​ការ​ចូលរួម​ពី​​ឥស្សរជន និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ទាំង​ក្នុង​ប្រទេស និង​​ក្រៅ​ប្រទេស។

រូបភាព៖ VNA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋ និងឥស្សរជនបរទេស ដែល​បាន​​ទៅ​ចូលរួម​រំលែក​ទុក្ខ​នៅ​វៀតណាម មាន​ដូចជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា, លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប, លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា, លោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និង​លោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី។ ឥស្សរជនបរទេសផ្សេងទៀត មានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សានយោបាយជាន់ខ្ពស់​របស់ចិន លោក Wang Huning និងទីប្រឹក្សាសន្តិសុខឥណ្ឌា លោក Ajit Doval ក៏ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅទីក្រុងហាណូយ ក្នុងអំឡុងពេលឬ​អាច​ក្រោយពិធីគោរព​វិញ្ញាណក្ខន្ធ។

សេវាកម្ម​​កម្សាន្ត​សាធារណៈ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន ហើយ​ទង់​ជាតិ​នៅ​តាម​ការិយាល័យ​រដ្ឋ និង​ទីសាធារណៈ​នានា​នៅ​វៀតណាម ក៏​ត្រូវ​បាន​​បន្ទាប​ចុះ​ត្រឹម​ពាក់​កណ្ដាល​ផង​ដែរ នា​អំឡុង​​ពេល​ប្រារព្ធ​ពិធី​​គោរព​វិញ្ញាក្ខន្ធ​លោក ង្វៀន ភូជុង។

ប្រធានាធិបតីវៀតណាម លោក To Lam ដែលបានចូលកាន់តំណែងជាបណ្ដោះអាសន្នជំនួស​លោក ជុង បានរៀបរាប់​ថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសមមិត្តអគ្គលេខាបក្ស លោក ង្វៀន ភូជុង ដែលជាមេដឹកនាំដ៏​ល្អ​ឥត​ខ្ចោះ ជាសមាជិកបក្សកុម្មុយនិស្តដ៏ខ្ជាប់ខ្ជួន ជាគំរូដ៏ភ្លឺស្វាងនៃការសិក្សា និងអនុវត្តតាមឧត្តមគតិរបស់​លោក ហូជីមិញ”។

ប្រទេសគុយបា និងឡាវ ដែលជាសម្ព័ន្ធមិត្តកុម្មុយនិស្តវៀតណាម ក៏បានរៀបចំពិធីបុណ្យសពថ្នាក់ជាតិ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធមេដឹកនាំវៀតណាមផងដែរ។

សូម​បញ្ជាក់​ថា អំឡុងពេលលោក ជុង នៅ​ជាប្រធានគណបក្ស វៀតណាម​មាន​កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមចំនួន ៥,៧៩% ដែល​នេះ​គឺ​ជា​កំណើន​ដ៏​លឿន​មួយ​នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​​​​​នានា​នៅ​អាស៊ី។

ក្នុងឆ្នាំ២០១៧ លោកបាន​ធ្វើ​យុទ្ធនាការ​បង្រ្កាបអំពើពុករលួយ​ទ្រង់ទ្រាយ​ធំ ដែល​កាល​ណោះ​មន្ត្រីជាន់ខ្ពស់រាប់រយនាក់ត្រូវបានស៊ើបអង្កេតពីបទពុករលួយ និង​ត្រូវ​បានបង្ខំ​​ឲ្យ​លាលែងពីតំណែង ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​សមាជិកគណៈរដ្ឋមន្ត្រី​ជា​ច្រើន​នាក់ ប្រធានសភា​ម្នាក់ និងប្រធានរដ្ឋ​​ចំនួន​២​នាក់។ បន្ថែម​ពី​នេះ លោក ជុង ក៏បាននាំវៀតណាម​ឲ្យ​បង្កើន​​ទំនាក់ទំនង​ជាមួយមហាអំណាចពិភពលោក រួម​មាន​សហរដ្ឋអាមេរិក និងចិន ដែល​ត្រូវ​គេ​ហៅ​ថា​ជា​គោលនយោបាយ​ “ការទូតឫស្សី (Bamboo Diplomacy)” ខណៈដែលប្រទេសនេះបានព្យាយាមរុករកវិធី​គេច​ចេញ​ពី​ជម្លោះ​ពិភពលោកដែលកំពុងកើន​​កម្ដៅ និងរក្សាកំណើនសេដ្ឋកិច្ច​របស់​ខ្លួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៥ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម