Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ច​អាមេរិក​កើន​លឿន​គួរ​ឱ្យ​កត់​សម្គាល់ ក្នុង​ត្រីមាស​ទី​២​ ជំរុញ​ដោយ​ការ​ចំណាយ​របស់​​អ្នក​ប្រើ​ប្រាស់​

បានផុស

នៅ

សេដ្ឋកិច្ចអាមេរិក បានកើនឡើងលឿនជាងការរំពឹងទុក​ក្នុងត្រីមាសទី ២​ ​ដែល​ជំរុញ​ដោយ​កំណើន​យ៉ាងរឹងមាំ​ក្នុងការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគអាជីវកម្ម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យវិភាគសេដ្ឋកិច្ចរបស់​ក្រសួង​ពាណិជ្ជកម្ម បាននិយាយ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា​ ​ផលិតផលក្នុងស្រុកសរុប (GDP)របស់​អាមេរិក ​បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២,៨ ភាគរយ​ កាលពីត្រីមាសទី២​។ នោះគឺជាកំណើនទ្វេដង​ ពីអត្រា​ ១,៤ ភាគរយ ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០២៤​។ ​

គេ​មើល​ឃើញ​ថា​ តួលេខ​នេះ​បង្ហាញពី​កំណើន​លឿន​ជាង​ការ​រំពឹង​ទុក​របស់សេដ្ឋវិទូ ដែល​ដាក់​កំណើន GDP ក្នុង​ត្រីមាស​ដដែល​ ត្រឹម​រង្វង់​ ២,០ ភាគរយ​។ ​ ​យ៉ាង​ណាមិញ​ អត្រាកំណើនក្នុងឆមាសទី១​មានជាមធ្យម ២,១ ភាគរង​ ពោល​គឺ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​កំណើន​ ៤,២ ភាគរយ​ នៃ​ឆមាស​ចុងក្រោយ​ ឆ្នាំ​ ២០២៣។

បើ​តាម​តួលេខ​ កំណើន​ក្នុង​ត្រីមាស​ទី​២​ ត្រូវ​បាន​ជំរុញ​ដោយ​​ភាព​រឹង​មាំ​នៃការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​ ​និង​ការ​វិនិយោគ​លើ​អាជីវកម្ម​ គួប​ផ្សំ​នឹង​ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋាភិបាល​អាមេរិក​។

ការចំណាយរបស់​អ្នក​ប្រើ​ប្រាស់​ដែល​រួម​ចំណែក​ច្រើន​ជាង​ ២/៣ នៃ​សេដ្ឋកិច្ច​អាមេរិក​ បាន​កើនឡើងក្នុងអត្រាប្រហែល ២,៣ ភាគរយ​ ក្រោយ​យឺត​យ៉ាវ​ក្នុង​រង្វង់​ ១,៥ ភាគរយ​ក្នុង​ត្រីមាស​ទី​១​។ នេះ​​ជំរុញដោយការកើនឡើងនៃការចំណាយលើសេវាកម្មដូចជា ការថែទាំសុខភាព លំនៅដ្ឋាន និងសម្ភារៈប្រើប្រាស់ ព្រមទាំង​ការទស្សនាមជ្ឈមណ្ឌលកីឡា ឧទ្យាន រោងកុន និងសារមន្ទីរ និងការលេងល្បែងស៊ីសង​ជាដើម​។ ​

ការវិនិយោគអាជីវកម្មបានកើនឡើងក្នុងអត្រា ១១,៦ ភាគរយ​ ​ពី​កំណើន​ត្រឹមតែ ១,៦ ភាគរយ​ក្នុងត្រីមាសទី១​ ដែល​ជំរុញ​ដោយ​ការ​បង្កើន​ការ​ទិញ​​ឧបករណ៍​ដូច​ជា​សម្រាប់​យន្ត​ហោះ​ ខណៈ​​ការចំណាយលើផលិតផលកម្មសិទ្ធិបញ្ញា ក៏​​បន្តកើនឡើង។

អ្នក​វិភាគ​លើក​ឡើង​ថា​ កំណើន​សេដ្ឋកិច្ច​អាមេរិក​ស្ថិត​នៅ​ក្នុងស្ថានភាពរឹង​មាំ​ ដោយ​​មិន​ក្ដៅពេក​​ ​មិន​ត្រជាក់ពេក​​។ ចំណែក​ឯ​អតិផរណា​ក៏​ដូច​គ្នា​ ដែល​​​​អាច​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​តឹង​តែង​របស់​ខ្លួន​នៅ​ខែ​កញ្ញា​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទស្សនវិស័យសម្រាប់ឆមាសទី២​នៃឆ្នាំនេះ មានភាពអាប់អួរ​ ដោយ​ទីផ្សារ​ការងារ​កំពុង​ធ្លាក់​ចុះ ដែល​នឹង​ប៉ះពាល់​ដល់​ការ​ដំឡើង​ប្រាក់​ឈ្នួល ដែល​កត្តា​បង្កើន​ការ​ចំណាយ​លើ​​តម្រូវការ​​របស់​អ្នក​ប្រើ​ប្រាស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម