Connect with us

ព័ត៌មានអន្ដរជាតិ

Apple ​ធ្លាក់​ដំណែង​ទីផ្សារ​​នៅ​ចិនដល់​លេខ៦​ ដោយការ​លក់​ស្មាតហ្វូន​​ធ្លាក់​ចុះ​ជា​ថ្មី​

បានផុស

នៅ

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បាន​បង្ហាញ​ថា​ ការ​លក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅ​ក្នុង​ប្រទេស​ចិន​ បា​នធ្លាក់​ចុះ​​ប្រមាណ​​ ៦,៧ ភាគរយ​ កាល​ពី​​ត្រីមាសទី២​​ ដោយ​​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ធ្លាក់​ចំណាត់ថ្នាក់លើ​ចំណែក​ទីផ្សារ​ស្មាតហ្វូត​រហូត​ដល់​លេខ​៦​ ចំពេល​ដែល​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុកចិន​ កើនឡើង​​​កាន់​តែ​ខ្លាំង​ទៅ​​ៗ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បង្ហាញ​ថា​ ក្នុង​ត្រីមាស​ទី​២​ ដែល​បញ្ចប់​ទៅ​នៅចុង​ខែ​មិថុនា​ ក្រុម​ហ៊ុន​ Apple ​ដែល​ផលិត​ទូរស័ព្ទ​ម៉ាក​ iPhone លក់​​ស្មាតហ្វូន​របស់​ខ្លួន​បាន​ត្រឹម​តែ​ ៩,៧ លាន​គ្រឿង​ប៉ុណ្ណោះ​ ​ដោយ​វា​​ធ្លាក់​ចុះ​ពី​ ១០,៤ លាន​គ្រឿង​ក្នុង​ត្រីមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការធ្លាក់ចុះនេះ គូស​បញ្ជាក់ពីការលំបាកផ្សេង​ៗ​​ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​អាមេរិក​មួយ​នេះ​ ត្រូវ​ប្រឈមមុខ​​ក្នុង​ប្រទេស​​ចិន​ ដែល​ជា​ទីផ្សារដ៏ធំបំផុតទី៣​របស់ខ្លួន ចំពេល​ដែល​ក្រុម​ហ៊ុនគូប្រជែង​វាយ​លុក​ក្នុង​សង្រ្គាម​តម្លៃ​ ​និង​បន្ថែម​សន្ទុះ​សហការ​​ជាមួយ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់ក្នុង​ស្រុក​។

ផ្ទុយទៅវិញ ការ​លក់​ស្មាតហ្វូន​របស់ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ចិន​ Huawei ក្នុង​ត្រីមាស​ទី​២ បានកើនឡើង ៤១ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ​ដែល​ជំរុញដោយការចេញលក់ទូរស័ព្ទ​ស៊េរីថ្មី​ Pura 70 ​កាល​ពី​ខែមេសា។

ជាមួយ​គ្នា​នេះ​ ទិន្នន័យរបស់ Canalys បានបង្ហាញថា ចំណែកទីផ្សារនៅ​ចិន​របស់ Apple បានថយចុះមកត្រឹម ១៤ ភាគរយ​ ​ពី​ ១៦ ភាគរយ​ក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២៣​។ ជាលទ្ធផលនៃការធ្លាក់ចុះនេះ ចំណាត់ថ្នាក់របស់ក្រុមហ៊ុន Apple ​ក្នុងចំណែក​ទីផ្សារស្មាតហ្វូន​នៅ​ចិន បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ៣​ ដល់​លេខ ៦ ។

Canalys បាននិយាយថា សរុប​ជា​រួម​ ការ​លក់​ស្មាតហ្វូនរបស់ប្រទេសចិន បានកើនឡើង ១០ ភាគរយ​ ក្នុងត្រីមាស​ទី​២​។ ក្រុម​ហ៊ុន​ Vivo ​ឈរ​នៅ​លំដាប់​កំពូល ​ក្នុង​ចំណែកទីផ្សារ​ ១៩ ភាគរយ​ បន្ទាប់​មកគឺ​​ក្រុម​ហ៊ុន​ ​Oppo (១៦ ភាគរយ​) ក្រុម​ហ៊ុន​ Honor (១៥ ភាគរយ​) ​ក្រុមហ៊ុន​ Huawei ​(១៥ ភាគរយ​) និង​ក្រុម​ហ៊ុន​ Xiaomi។

អ្នកវិភាគស្រាវជ្រាវនៅ Canalys លោក​ Lucas Zhong បានថ្លែង​ថា៖ «ក្រុមហ៊ុនផលិតក្នុងស្រុក បាន​ដឹកនាំទីផ្សារដោយកាន់កាប់ដំណែងកំពូលៗ​ទាំង៥​ក្នុងទីផ្សារចិនដីគោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ផ្ទុយ​ទៅ​វិញ​ Apple ប្រឈមនឹងសម្ពាធចំពោះ​កំណើន​​ក្នុង​​ទីផ្សារ​ចិន ហើយកំពុងផ្តោតយ៉ាង​ស្វិត​ស្វាញ​លើការបង្កើនប្រសិទ្ធភាព​យុទ្ធ​សាស្រ្ត​ទីផ្សារ​​»។

គួរ​គូស​បញ្ជាក់​ថា​ ក្នុង​យុទ្ធសាស្រ្ត​ដណ្ដើម​ទីផ្សារ​មក​វិញ​ ក្រុម​ហ៊ុន​ Apple បាន​ធ្វើ​ការ​លក់​ស្មាតហ្វូន​របស់​ខ្លួនបញ្ចុះ​តម្លៃ​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ខែ​ឧសភា​។ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​និយាយ​ថា​ ​Huawei កំពុង​ឈរ​លើ​ភាព​រឹង​មាំ​ផ្នែក​ទីផ្សារ​​ ដែល​អាច​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដំណើរការ​ល្អ​ពេញ​មួយ​ឆ្នាំ​ឆ្ពោះ​ទៅឈរ​លើ​ដំណែក​ទី​១​ ជាមួយ​នឹង​ការ​​លក់​ស្មាតហ្វូន​លើស​​ ៥០ លាន​គ្រឿង​ ក្នុង​ឆ្នាំ​ ២០២៤ នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម