Connect with us

សេដ្ឋកិច្ច

ចំណូលពន្ធដារកម្ពុជា សម្រេចបានជិត $២ ពាន់លាន នៅឆមាសទី១ ឆ្នាំនេះ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចំនួន ១៩១៧,៩៦ លានដុល្លារ មានការធ្លាក់ចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន  ២ ០៧២,៣៩​លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ បង្ហាញថា ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល​ប្រមូលបានចំនួន ១៩១៧,៩៦ លានដុល្លារ ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់​ស្ដីពី​ហិរញ្ញ​វត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា លទ្ធផល​​នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងការចូលរួមចំណែកបំពេញ​ភារកិច្ចអស់​ពី​កម្លាំង​​កាយចិត្ត ទោះបីជាស្ថិតក្នុងសភាពការណ៍​លំ​បាក ប្រឈមនឹងហានិភ័យ និងភាពមិន​ប្រា​កដ​​ប្រជា​នៃស្ថាន​ភាព​សេដ្ឋកិច្ច និងនយោបាយ​សកល​យ៉ាងណាក៏ដោយ។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តនូវវិធានការ​លើកទឹក​ចិត្ត​​សម្រួលផ្នែកពន្ធដារដល់វិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិកា​រាជរដ្ឋាភិ​បាល-ផ្នែកឯកជនលើកទី១៩ ក្រោមអធិបតីភាពសម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំមុន។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបាននូវអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម