Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី បណ្ដេញ​មន្ត្រី​​​​ប៉ូលិស​ជាង ១ ៦០០​នាក់ ក្នុង​រយៈពេល​១​ទសវត្សរ៍

បានផុស

នៅ

លោក Azri Ahmad ស្នងការ​ប៉ូលិស​​ម៉ាឡេស៊ី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤​​ថា មន្ត្រី​ប៉ូលិសសរុបចំនួន ១ ៦៧១​នាក់ ត្រូវបានបណ្តេញចេញពីការងារ គិត​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២៤​។

លោក Azri Ahmad (រូបភាព៖ Bernama)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Azri បាននិយាយ​​​ថា ក្នុងអំឡុងពេល​១​ទសវត្សរ៍​កន្លង​ទៅ​នេះ ក៏​មាន​មន្រ្តី​ប៉ូលិសចំនួន ១៥ ៥៤៦​នាក់ ដែល​បានទទួលរងនូវចំណាត់ការវិន័យផ្សេងៗផងដែរ បន្ទាប់​ពី​បើក​ការ​ស៊ើបអង្កេត​លើ​​ករណី​ចំនួន​ ៤០ ៤៣៦ ក្នុង​បណ្ដឹង​ពី​​​អំពើ​ពុករលួយ ការ​រំលោភ​អំណាច និង​ការ​ប្រព្រឹត្ត​បទ​ល្មើស​សផ្សេងៗ។

ក្រៅ​ពី​នោះ ក៏​មាន​​ប៉ូលិស​ប្រមាណ​ពី ១ម៉ឺន ទៅ​២​ម៉ឺន​នាក់ បាន​ស្ថិត​នៅ​ក្រោម​ការ​​ឃ្លាំមើល និង​ស៊ើប​អង្កេត​​​ដោយ​ផ្ទាល់​ដោយ​​​នាយកដ្ឋាន​សុចរិតភាព និង​អនុលោម​តាម​​ស្ដង់ដារ JIPS របស់​ម៉ាឡេស៊ី។

លោក Azri បាន​សង្កត់​ធ្ងន់​ថា គ្រាន់​តែ​ឆ្នាំ​២០២៣ មន្ត្រី​ប៉ូលិស ១៩ ៣៥២​នាក់ ត្រូ​វ​បាន​រង​ការ​ស៊ើប​អង្កេត ហើយ​ក្នុង​នោះ​បាន​រក​ឃើញ​​​ថា មាន​មន្ត្រី​ចំនួន ១ ៣៩៦​នាក់​​បាន​ប្រព្រឹត្ត​កំហុស។ ចំណែក​នៅ​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០២៤ មាន​ការ​បើក​ស៊ើប​អង្កេត​ចំនួន ១១ ២២១​ករណី ក្នុង​នោះ​មាន​មន្ត្រី​ប្រព្រឹត្ត​ខុស​ចំនួន​ ៦៨៩​នាក់។

លោកស្នងការ ​បាន​បន្ថែម​ថា នាយកដ្ឋាន JIPS ក៏​បាន​​បើក​ប្រតិបត្តិការ​​ឃាត់​ខ្លួន​​ប៉ូលិស​ចំនួន ៧៩៨​នាក់​ផង​ដែរ ចំពោះ​បទ​ល្មើស​ពាក់ព័ន្ធ​​នឹង​​ល្បែង​ស៊ីសង គ្រឿងញៀន និង​​ការ​ចូលរួម​​មិន​សមរម្យ​នៅ​តាម​មជ្ឈមណ្ឌល​កម្សាន្ត។

សូម​បញ្ចាក់​ថា កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​២​រូប ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ទទួល​សំណូក​ចំនួន​ជាង​២១​ម៉ឺន​ដុល្លារ​ពី​ពាណិជ្ជករ​ម្នាក់ ដើម្បី​បិទ​សំណុំ​រឿង​ស៊ើប​អង្កេត​ទាក់ទិន​នឹង​ការ​ទិញ​អាវុធ​ដោយ​ជនជាតិ​អ៊ីស្រាអែល​មួយ​រូប។

ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត មាន​ការ​​ឃាត់​ខ្លួន​ប៉ូលិស​ចំនួន​៦​នាក់ ពាក់ព័ន្ធ​នឹង​ការ​សហការ​​គ្នា​ក្នុង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់​ចំនួន​​ជិត​២៧​ម៉ឺន​ដុល្លារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម