Connect with us

ព័ត៌មានជាតិ

សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន ៣ នឹងលេចរូបរាងឡើងនៅខេត្តកំពង់ធំ

បានផុស

នៅ

ខេត្តកំពង់ធំ នឹងមានសហគមន៍ទំនើបស្វាយចន្ទីចំនួន៣ រួមមាន៖​ សហគមន៍កសិកម្មទំនើប​កំពង់ធំសាលាវិស័យ សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ និងសហគមន៍កសិកម្មទំនើប​ទំរីងកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើក​ឡើងថា សហគមន៍ទំនើបស្វាយចន្ទីទាំង៣ មានផ្ទៃដីសរុបជាង ១ ១៧៣ហិកតា និង​ដាំដុះដំណាលគ្នា ក្នុងនោះសហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ មានសមាជិកចូលរួម ៨៨គ្រួសារ និងផ្ទៃដីកំពុង​ដាំដុះស្វាយចន្ទី ២០៤​ហិកតា។

ចំណែក សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ មាន​សមាជិក ៩៧គ្រួសារចូលរួម រួមទាំងមានផ្ទៃដីកំពុងដាំដុះស្វាយ​ចន្ទីចំនួន ៥០៩ហិកតា និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ មានផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ៤៦០ហិកតា និងមានសមាជិក ៧៦គ្រួសារ។

លោក អួន ស៊ីឡុត ប្រធានសមាគមនស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា កន្លងមកកម្ពុជាមានសហគមន៍ច្រើនហើយ ប៉ុន្តែការដំណើរការរបស់សហគមន៍ភាគច្រើនមិនទាន់ល្អណាស់ណាទេ ដោយសារប្រព័ន្ធនៃការគ្រប់គ្រងនៅមានកម្រិត។

លោកបញ្ជាក់ថា ក្រសួងកសិកម្ម មានវិធីសាស្ត្រថ្មីក្នុងការជួយកសិករ ខណៈលោកនៅតែមានទស្សនវិជ្ជមានចំពោះការបង្កើតសហគមន៍កសិកម្មទំនើប។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ផលិតកម្មស្វាយចន្ទីនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹកប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម