Connect with us

ព័ត៌មានអន្ដរជាតិ

​ហេតុអ្វី​ CEO ក្រុមហ៊ុន​វៀតណាម​ជា​ច្រើន​លាលែង​ពី​ដំណែង​ ទោះ​សេដ្ឋកិច្ច​ប្រទេស​បា​ន​ធូរ​ស្បើយ​?

បានផុស

នៅ

កាសែត​ក្នុងស្រុក​វៀតណាម​​ Viet Nam News បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​ នាយកប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន​ចុះបញ្ជីជាសាធារណៈជាច្រើន​ បានលាលែង​ចេញ​ពី​ដំណែង​របស់​ខ្លួន​ក្នុងឆ្នាំនេះ បើ​ទោះបីជា​សេដ្ឋកិច្ច​វៀតណាម​ បាន​បន្ត​ស្ទុះងើបឡើងវិញ​ហើយ​ក៏​ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រលក​នៃ​ការ​លាលែង​នេះ​​ រួមបញ្ជូល​​ទាំង​​​ CEO ដែល​ទើបតែ​ចូល​​កាន់​ដំណែង​​ប៉ុន្មានខែមុន​ថ្មី​ៗ​ផង​ដែរ​។ ​​

ក្នុង​ករណី​ចុង​ក្រោយ​បំផុត ​លោក Nguyễn Thanh Sơn បានលាឈប់ពីតួនាទីជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ An Gia Real Estate Investment and Development Corporation (AGG) ដែល​ចុះ​បញ្ជី​សាធារណៈកាលពី ៤​ ឆ្នាំមុន ​ក្រោយ​កាន់​ដំណែង​ត្រឹមតែ ៥​ ខែប៉ុណ្ណោះ។ លោក​មិន​បាន​ពន្យល់​ពី​មូលហេតុ​​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នោះ​ទេ​។

ស្រដៀង​គ្នា​ដែរ អគ្គនាយកក្រុមហ៊ុន Thủ Đức House (TDH) បានលាលែងពីតំណែង ​ដោយលើកឡើងពីបញ្ហាប្រឈមក្នុងប្រតិបត្តិការ និងអសមត្ថភាពក្នុង​ការ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​​ដំណើរការ​ល្អ​​តាមការរំពឹងទុក​​។ ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន​ ​កំពុង​ជួប​នឹងបញ្ហាហិរញ្ញវត្ថុសំខាន់ៗ ខណៈ​ប្រឈមមុខនឹងវិធានការអនុវត្តច្បាប់ពីនាយកដ្ឋានពន្ធដារទីក្រុងហូជីមិញ ពាក់​ព័ន្ធ​នឹង​បំណុលពន្ធ។

ក្រៅ​ពី​នេះ​ គេ​ឃើញ​មាន​ CEO របស់ក្រុមហ៊ុនផ្សេង​ៗ​ទៀត ដែល​សម្រេច​ចិត្ត​បោះ​ជំហាន​ដូច​គ្នា​​ ដូច​ជា​ក្រុម​ហ៊ុនវិនិយោគ​​ Hải Phát Invest (HPX) និង​ក្រុមហ៊ុន​ឱសថ​ Hậu Giang Pharmaceutical (DHG) ជា​ដើម​។

ត្រង់​ចំណុច​នេះ​ ក្រុម​អ្នកជំនាញ​វៀតណាម​ បាននិយាយថា CEO ជាច្រើន ​​​បាន​បរាជ័យ​​​​មិន​ដូច​​​ការ​រំពឹង​ទុក​ដែល ​ក្រុម​ហ៊ុន​មានចំពោះ​ពួក​គេ​ មុន​ពេល​​តែង​តាំង​ ស្រប​ពេល​​ដែល​ក្រុមហ៊ុនភាគច្រើន ក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗជាបន្តបន្ទាប់​ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ​​ ដូច​ជា​ការ​លក់​ធ្លាក់​ចុះ​ជា​ដើម​។

គេមើល​ឃើញ​ថា​ GDP របស់វៀតណាម បានកើនឡើង ៦,៤ ភាគរយក្នុងឆមាសទី១​នៃឆ្នាំនេះ ប៉ុន្តែការប្រើប្រាស់ក្នុងស្រុកនៅតែខ្សោយ ដោយអ្នកប្រើប្រាស់ភាគច្រើនផ្តល់អាទិភាពលើការចំណាយលើទំនិញសំខាន់ៗតែប៉ុណ្ណោះ។

ចំណែក​ឯ​វិស័យអចលនៈទ្រព្យវិញ​ នៅតែបន្ត​ជាប់គាំងក្នុងការលំបាក ដោយក្រុមហ៊ុនជាច្រើនស្ថិតនៅក្រោមសម្ពាធ​សង​មូលប័ណ្ណបំណុល​។ យោងតាមសមាគមអចលនទ្រព្យទីក្រុងហូជីមិញ​ តម្លៃនៃមូលប័ណ្ណបំណុល​សាជីវកម្មដែល​​ដល់​កាល​បរិច្ឆេទ​(​សង)​ ​ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ ២០២៤ នេះ​ នឹងឈានដល់ ៣២៩,៥ ទ្រីលាន​ដុង​ ដែល​នេះ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ ពោលគឺ​កើន​ឡើង​ពី​ ១៤៤,៥ ទ្រីលាន​ដុង​នៅ​ឆ្នាំ​ ២០២២ និង​ ២៧១,៤ ទ្រីលាន​ដុង​ កាល​ពី​ឆ្នាំ​មុន​។ ​

​ខណៈ​​ CEO វៀតណាម​កាន់តំណែងកំពូល​ជា​មធ្យមរយៈ​ពេល​​ ៥ ឆ្នាំ​ ​ការសិក្សាថ្មីៗបង្ហាញថា ការកើនឡើងនៃការលាលែងពីដំណែង​ មិនត្រឹមតែបណ្ដាល​មកពី​ក្រុមហ៊ុន​ដំណើរការមិនល្អប៉ុណ្ណោះទេ ប៉ុន្តែក៏មានការព្រួយបារម្ភអំពីសីលធម៌ផងដែរ។ អ្នកជំនាញ​លើក​ឡើង​ថា នៅពេល​ការគំរាមកំហែងដោយសារ​តែ​​ភាព​យឺត​យ៉ាវនៃ​​សេដ្ឋកិច្ច​លេច​ឡើង​ មេដឹកនាំក្រុមហ៊ុន​ជាច្រើន អាចនឹងជ្រើសរើសការ​លាលែង​ដំណែង ដើម្បីការពារកេរ្តិ៍ដំណែលរបស់​​ខ្លួន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម