ព័ត៌មានជាតិ
ក្រុមប្រឹក្សាខណ្ឌ៧មករា ណែនាំឲ្យមន្ត្រីត្រៀមខ្លួនដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានណែនាំឲ្យមន្ត្រីរាជការទូទាំងខណ្ឌ និងសង្កាត់ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់គ្រប់គ្នា និងគ្រប់ទីកន្លែងដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រនៃកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។
ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកប្រធានការិយាល័យទាំង១១ លោក-លោកស្រី ចៅសង្កាត់ទាំង៨ លោកប្រធានផ្សារ និងលោកតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌផងដែរ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានណែនាំឲ្យមន្ត្រីនៅទូទាំងខណ្ឌ និងសង្កាត់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដោយមានរៀបចំការទូងស្គរ និងវិធីផ្សេងៗទៀតតាមលទ្ធិភាព ដើម្បីជាការអបអរសាទរនៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ។
លោកអភិបាលបានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាជាស្នាដៃ និងជាកេរដំណែលប្រវត្តិសាស្ត្រដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជា បានគិតគូរប្រកបដោយកិត្តិបណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើង៕
អត្ថបទ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា