Connect with us

ជីវិតកម្សាន្ដ

ពែកមី ហួសចិត្ត ខណៈបុគ្គលម្នាក់ចោទថា ពិធីកាត់សក់ និងបុកល័ក្សក្នុងមង្គលការជារឿងចង្រៃ

បានផុស

នៅ

តារា​កំប្លែង​លោក ចែម ចាន់រ៉ា ហៅ ពែកមី បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្ដែង​ការ​ហួសចិត្ត​ខ្លាំង​ស្រប​ពេល​មាន​ការ​ចែក​រំលែក​វីដេអូ​ខ្លី​មួយ​ដែល​បុគ្គល​ម្នាក់​បាន​និយាយ​ខ្វះការគិតពិចារណាចោទ​ថា ពិធីកាត់​សក់ និង​បុកល័ក្ស​ក្នុង​ពិធី​មង្គលការ​ជា​រឿង​ចង្រៃ​មិន​គួរ​ធ្វើ ឬចង់​ឱ្យ​លុបបំបាត់​ចោល​តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​កត់​សម្គាល់​ឃើញ​បន្ទាប់​ពី​មាន​ការចែករំលែកវីដេអូ​នោះក្រៅតែ​ពីការ​បង្ហាញ​អារម្មណ៍​មិនសប្បាយចិត្ត​ពីសំណាក់មហាជន និងតារាកំប្លែងនាយ ពែកមី ក៏មាន​មតិជាច្រើន​បានរិះគន់យ៉ាង​ចាស់ដៃចំពោះ​ទង្វើ​និយាយ​លើកឡើងរបស់បុគ្គលម្នាក់នោះផងដែរ។

ប្រតិកម្ម​ជុំវិញរឿង​នេះ ​នាយ ពែកមី បាន​ឲ្យដឹងថា ពិធីកាត់សក់​ បបុកល័ក្ស​ចង្រៃមែនទែន? មិនគាំទ្រ​សម្តីម្នាក់នេះ​ទេ ប្រពៃណីខ្មែរ​ដូនតា​យើង​អ្នក​បន្សល់ទុក​មកពិធី​ទំនៀមទម្លាប់​សំលៀកបំពាក់​..លោកឯងមិនចង់​ធ្វើ​ជាសិទ្ធិរបស់​លោកឯង តែកុំនិយាយ​ឱ្យប៉ះពាល់ប្រពៃណីខ្មែរ​។

តាមរយៈ​វីដេអូដែលមានរយៈ​ពេលជិត ២នាទីត្រូវបាន​ចែកចាយនៅ​លើបណ្តាញ​សង្គមកាល​ពីថ្មីៗ​នេះគឺ គេឃើញបុគ្គលម្នាក់នេះ បានកាន់ក្បាលមេក្រូដោយនិយាយថា“​ពិធីមង្គលការបើមែនទែន​ទៅកុំឲ្យមានពីធីកាត់​សក់ ឬពិធីបុកល័ក្សវាចង្រៃមែនទេ ព្រោះ​អត់​ប្រយោជន៍ហើយខាត់លុយច្រើន ដូច្នេះ​គួរនិមន្តព្រះសង្ឃឆាន់ទៅល្អជាង

គួរបញ្ជាក់ថា អាពាហ៍ពិពាហ៍របស់​ប្រជាជន​កម្ពុជា​គឺមានតាំង​ពីយូរលង់​ណាស់​មកហើយ ដែល​ប្រជាជន​តែងតែ​ធ្វើតគ្នាមក​នោះមានពិធី ជាច្រើន​ដែល​សុទ្ធ​តែមានអត្ថន័យដោយឡែកៗពីគ្នា។ ក្នុងនោះដែរ យើងសង្កេតឃើញ​ពិធីមួយគឺ ពិធីបុកល័ក្សដែលពិធីនេះធ្វើ​ឡើងដើម្បី​ឱ្យកូនប្រុស​ស្រីយល់​ពីបញ្ហាជីវិត​គ្រួសារក្រោយ​ពេលរៀបការរួច៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម