Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវបើកភ្លើងខៀវឱ្យសង់ផ្លូវល្បឿនលឿនប្រវែង៦៣គីឡូម៉ែត្រពី “ហ្លួងប្រាបាង-បរតែន” បន្ទាប់ពីចិនពន្លឿន

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលឡាវបានផ្តល់ភ្លើងខៀវឱ្យចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនរវាងឡាវ-ចិន ដំណាក់កាលទី៤ ពីហ្លួងប្រាបាងទៅកាន់បរតែន ដែលមានចម្ងាយ៦៣គីឡូម៉ែត្រ បន្ទាប់ពីជំនួបរវាងឯកអគ្គរដ្ឋទូតចិនជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវដើម្បីពន្លឿនការសាងសង់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កាសែត The Laotian Times បានរាយការណ៍ថា រដ្ឋាភិបាលឡាវបានអនុម័តសាងសង់ផ្លូវល្បឿនលឿន (ឡាវ-ចិន) ដំណាក់កាលទី៤ ពីខេត្តឧដុមសៃទៅដល់ច្រកព្រំដែនបរតែន ខេត្តហ្លួងណាំថា មានចម្ងាយ ៦៣គីឡូម៉ែត្រ បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឡាវនាពេលថ្មីៗកន្លងទៅនេះ។

 ជំនួបនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវបានពិភាក្សាលើបញ្ហាជាច្រើនទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡាវ បន្ទាប់មកក៏បានឯកភាពគ្នាថា ត្រូវ​តែ​ពន្លឿន​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿនរវាងឡាវ-ចិនបញ្ចប់ឱ្យបានឆាប់ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពមិនបានផ្តល់ព័ត៌មានលម្អិត ថាតើការសាងសង់នេះនឹងចាប់ផ្តើមនៅពេលណា និងត្រូវ​ចំណាយពេល​ប៉ុន្មាន​ទើបបញ្ចប់ការ​សាង​សង់នោះទេ?។

ផ្លូវល្បឿនលឿនឡាវ-ចិន មាន​ចម្ងាយ​ផ្លូវ​សរុប​ប្រមាណ៤២៣គីឡូម៉ែត្រ ការសាងសង់​ចែកចេញ​ជា៤ដំណាក់កាល ដោយដំណាក់កាល​ទី១ មាន​ចម្ងាយ១០៩គីឡូម៉ែត្រ​ពី​ទីក្រុង​វៀងច័ន្ទទៅកាន់​ក្រុងវ៉ាងវៀង (ខេត្ត​វៀងច័ន្ទ)បានបញ្ចប់ និងដំណើរការសាងសង់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០។

ដំណាក់កាលទី២ ពីវ៉ាងវៀងទៅកាន់ហ្លួងប្រាបាង មានចម្ងាយ១៣៧គីឡូម៉ែត្រ និងដំណាក់កាលទី៣ ពីហ្លួងប្រាបាងទៅកាន់ខេត្តឧដុមសៃ មានចម្ងាយ១១៤គីឡូម៉ែត្រ ដែលកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យកិច្ចសន្យាសាងសង់នៅឡើយ៕

ប្រែសម្រួលដោយ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៦ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម