ព័ត៌មានជាតិ
ពលរដ្ឋសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ទទួលបានស្ពានបេឡេត៍ ប្រវែង២១ម៉ែត្រ
ដើម្បីឆើ្លយតប ទៅនឹងសំណូមពរ របស់ពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិការសាធារណៈនាពេលកន្លងមក នៅពេលថ្មីៗនេះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកក្រុមការងារ និងមន្ទីរជំនាញ អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋ និងបើកការដ្ឋានស្ថាបនាស្ពានបេឡេត៍ ប្រវែង ២១ម៉ែត្រ ទទឹង ៤.២ម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ភ្ជាប់ទៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស ស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះលោកស្រី អំពាវនាវឱ្យពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដោយជៀសវាងការចាញ់បោកការញ៉ោះញង់របស់ជនអគតិមួយក្តាប់តូច ។
លោកស្រីអភិបាលខេត្ត អះអាងថា ផ្លូវស្ពានថ្នល់ពិតជាមានសារៈសំខាន់ណាស់ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាក់ស្តែងបច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាព នៅក្នុងខេត្ត យ៉ាងសស្រាក់សស្រាំ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ។
លោកស្រី បាន ស្រីមុំ សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវស្ពានថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះប្រជាពលរដ្ឋដែលធ្វើចរាចរណ៍លើលផ្លូវស្ពាននេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា ។
តាមរបាយការណ៍របស់ លោក អ៊ាត សារ៉ាត់ ប្រធានសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ស្ពានបេឡេត៍ ដែលបើកការដ្ឋានស្ថាបនានេះ គឺមានប្រវែង ២១ម៉ែត្រ ទទឹង ៤.២ម៉ែត្រ ដោយប្រើរយៈពេលប្រហែល ៤៥ថ្ងៃ ស្ថិតលើកំណាត់ផ្លូវខេត្ត លេខ ១៥៧៦អា ជាប្រភេទផ្លូវក្រាលដីល្បាយថ្ម មានប្រវែងសរុប ៩.២១គ.ម ដែលបែកចេញពីផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ទៅភ្ជាប់នឹងផ្លូវខេត្ត លេខ១៥៧៦ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្លាប់១១នាក់ បាត់ខ្លួន៣០នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅចិនព្រោះភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អស់រយៈពេល៨ថ្ងៃហើយ ឧទ្ធម្ភាគចក្រដែលបាត់ដាន ពុំទាន់មានតម្រុយនៅឡើយទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
កីឡា៥ ថ្ងៃ ago
ភរិយាលោកគ្រូ អេ ភូថង ចេញសារសុំទោសរឿងតវ៉ាម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី
-
សន្តិសុខសង្គម២ ថ្ងៃ ago
ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេច ហ៊ុន សែន អះអាងច្បាស់ៗថា គ្មានទេកិច្ចព្រមព្រៀងកាត់ដីឱ្យទៅវៀតណាម