Connect with us

ព័ត៌មានអន្ដរជាតិ

Trump ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើចាញ់ឆ្នោត

បានផុស

នៅ

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅឯរមណីយដ្ឋាន Mar-a-Lago resort ក្នុងរដ្ឋ ហ្វ្លរីដា កាលពីថ្ងៃសុក្រទី២៦ខែកក្កដាឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង ប្រសិនបើលោក មិនឈ្នះឆ្នោតខែវិច្ឆិកាទេនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ FOX 8

លោក Trump (ឆ្វេង) និងលោក Netanyahu (រូបថត៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសំដៅ​ទៅលោកប្រធានាធិបតី Joe Biden និងបេក្ខជនមានប្រជាប្រិយភាពខាងគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris, អ្នកខាងសាធារណរដ្ឋបាននិយាយថា «មនុស្ស​អសមត្ថភាព​កំពុង​គ្រប់គ្រង​ប្រទេស​របស់យើង»។

លោក Trump ប្រាប់ទៅអ្នកយកព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «ប្រសិនបើយើងឈ្នះ វានឹងមានរឿងធម្មតា។ អ្វីៗនឹងដំណើរការយ៉ាងរលូនហើយលឿនបំផុត។ តែប្រសិនបើយើងមិនឈ្នះវិញ អ្នកនឹងឃើញសង្គ្រាមធំៗផ្ទុះឡើងនៅមជ្ឈិមបូព៌ា ហើយប្រហែលជាឈានដល់កើតមានសង្គ្រាមលោកលើកទី៣ទៅទៀត។ ឥឡូវនេះ អ្នកកំពុងខិតកាន់តែជិតទៅនឹងសង្គ្រាមលោកលើកទី៣ ជាងពេលណាណាទាំងអស់ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក»។

ក្នុងជំនួបនេះ លោក Trump ក៏ប្តេជ្ញាធ្វើឲ្យអស់ពីសមត្ថភាពដើម្បីនាំសន្តិភាពជូនដល់តំបន់មជ្ឈិមបូព៌ា និងទប់ស្កាត់គោលគំនិតប្រឆាំងជនជាតិជ្វីហ្វ មិនឲ្យរីករាលដាលដល់សាកលវិទ្យាល័យអាមេរិកផងដែរ ប្រសិនបើលោកឡើងកាន់តំណែងនៅសេតវិមានសាជាថ្មី។

(រូបថត៖ Alamy)

នេះមិនមែនលើកដំបូងទេ ដែលអតីតប្រធានាធិបតីអាមេរិក ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើគែមនៃសង្រ្គាមលោកមួយផ្សេងទៀត ដោយសារតែការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន។

កាលពីឆ្នាំមុន Trump ក៏បានព្រមានអំពីការផ្ទុះសង្គ្រាមលោកលើកទី៣ដែរ ហើយថែមទាំងអួតអាងថា លោកជាបុគ្គលតែម្នាក់គត់ ដែលមានសមត្ថភាពអាចរារាំងសង្គ្រាមបែបនេះបាន។

មិនត្រឹមប៉ុណ្ណឹង ពេលនោះ លោក ត្រាំ ក៏បានប្រាប់អ្នកគាំទ្រនៅទីក្រុង Davenport នៃរដ្ឋ Iowa ដែរថា ជ័យជម្នះរបស់គាត់ក្នុងឆ្នាំ២០២៤នេះ នឹងនាំទៅដល់ការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនភ្លាមៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដូណាល់ ត្រាំ ជឿថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង តែមានមនុស្សម្នាក់គត់ អាចរារាំងបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម