ជីវិតកម្សាន្ដ
ស្រួង ភាវី ខកចិត្តខ្លាំង ក្រោយផ្ទុះរឿងយកហូលខ្មែរទៅស្លៀកហាត់ប្រាណជាន់ឈ្លីវប្បធម៌
កីឡាការិនីប៊ីយ៉ា-ស្នូកឃ័រជម្រើសជាតិកម្ពុជា អ្នកនាង ស្រួង ភាវី បានបង្ហាញការខកចិត្តជាខ្លាំង ក្រោយឃើញសកម្មភាពរបស់បុគ្គលមួយចំនួន ជោរតាមគ្នា ដោយមិនគិតពីតម្លៃអត្តសញ្ញាណ តម្លៃវប្បធម៌ជាតិ ដែលទង្វើនេះហាក់កំពុងបំពុលទម្លាក់តម្លៃសង្គមជាតិ។
ការបញ្ចេញប្រតិកម្មមិនសប្បាយចិត្តចំពោះទង្វើរបស់បុគ្គលមួយចំនួនដែលកំពុងជោរតាមគ្នាពីសំណាក់កីឡាការិនីរូបនេះ បន្ទាប់ពីមានការបង្ហោះចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងTik Tok ខណៈឃើញសកម្មភាពរបស់នារីៗមួយចំនួន បានយកហូលខ្មែរទៅស្លៀកហាត់ប្រាណ ហាក់មិនផ្តល់តម្លៃអត្តសញ្ញាណ និងតម្លៃវប្បធម៌ជាតិខ្លួនឯង។
អ្នកនាង ស្រួង ភាវី បានលើកឡើងខ្លឹមសារខ្លីខ្លឹមថា «តម្លៃអត្តសញ្ញាណ តម្លៃវប្បធម៌ជាតិ មិនអាចចេះតែយកមកលេងសើចតាមអំពើចិត្តបានទេ សុំរួសរាន់ចេញទទួលកំហុសឆាប់ទៅ កុំឲ្យមានការអន្តរាគមន៍ទាន់ បំណងល្អពីខ្ញុំ»។
ដោយឡែកងាកមកមើលមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំគឺមិនខុសគ្នាពីកីឡាការិនី ស្រួង ភាវី នោះទេ ដោយបានផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះទង្វើបែបនេះ ខណៈដែលអ្នកខ្លះស្នើឲ្យក្រសួងពាក់ព័ន្ធគួរមានវិធានការក្តៅលើរឿងនេះ ពិសេសចំពោះបុគ្គលជោរតាមគ្នា។
ជាមួយគ្នានេះ មានការលើកឡើងជាច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុកថា «ទង្វើបែបនេះ កំពុងតែជាន់ឈ្លីតម្លៃប្រពៃណី វប្បធម៌ និងតម្លៃអត្តសញ្ញាណជាតិ ដែលនាំឲ្យជាតិសាសន៍ដទៃ ឬ បរទេសមើលងាយមកលើប្រទេស។ តើគួរឲ្យកើតមានទង្វើបែបនេះទៀតទេ? ក្រសួងគួរធ្វើបែបណាចំពោះបុគ្គលទាំងនោះ?»។ នេះជាសំសួររបស់មហាជន។
ក្នុងនោះក៏មានការបញ្ចេញទស្សនៈថា «ជួយពិចារណាផងបងប្អូន ឡប់ជាប្រព័ន្ធ វប្បធម៌ ប្រពៃណីខ្មែរមិនអាចយកមកលេងសើចបានទេ សម្លៀកបំពាក់នេះស្លៀកបានក្នុងកម្មវិធីប្រពៃណីផ្សេងៗ ដែលបង្ហាញពីអត្តសញ្ញាណជាតិ បង្ហាញពីភាពទន់ភ្លន់របស់ខ្មែរ មិនមែនយកមកផ្ចាញ់ផ្ចាលចង់ឈ្នះចង់ចាញ់នោះទេ»។
សូមបញ្ជាក់ដែរថា សកម្មភាពបែបគឃ្លើនខាងលើពីសំណាក់បុគ្គលមួយចំនួននេះ គឺលេចឡើងបន្ទាប់ពីមានការបង្ហោះរិះគន់របស់ម្ចាស់ហ្វេសប៊ុកមួយពាក់ព័ន្ធរឿងមិនសមភ្នែកដែលស្ត្រីខ្លះស្លៀកពាក់ទៅហាត់ប្រាណហាក់បញ្ចេញភាពសិចស៊ីជ្រុលហួសហេតុ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្លាប់១១នាក់ បាត់ខ្លួន៣០នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅចិនព្រោះភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អស់រយៈពេល៨ថ្ងៃហើយ ឧទ្ធម្ភាគចក្រដែលបាត់ដាន ពុំទាន់មានតម្រុយនៅឡើយទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
កីឡា៥ ថ្ងៃ ago
ភរិយាលោកគ្រូ អេ ភូថង ចេញសារសុំទោសរឿងតវ៉ាម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី
-
សន្តិសុខសង្គម២ ថ្ងៃ ago
ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេច ហ៊ុន សែន អះអាងច្បាស់ៗថា គ្មានទេកិច្ចព្រមព្រៀងកាត់ដីឱ្យទៅវៀតណាម