Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​គ្រោង​ចេញ​វិធានការ​​លើក​ទឹក​ចិត្តវិនិយោគ​ សម្រាប់​ក្រុមហ៊ុនផលិត​រថយន្ត​កូនកាត់​

បានផុស

នៅ

ក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃ​ (BOI) បាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ មជ្ឈមណ្ឌលផលិតរថយន្តក្នុងស្រុក​ថៃ នឹង​ដាក់​ជូន​ការលើកទឹកចិត្តវិនិយោគសម្រាប់ក្រុម​ហ៊ុន​ផលិតរថយន្តកូនកាត់ (សាកភ្លើង​ និង​ស៊ីសាំង​) ដោយបន្ទាប​ពន្ធសម្រាប់រថយន្តកូនកាត់ចាប់​ពីឆ្នាំ ២០២៨​ ដល់ឆ្នាំ ២០៣២។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិកា BOI លោក Narit Therdsteerasukdi បាននិយាយអំពី​ប្រភេទ​រថយន្ត​កូនកាត់ថាជា «បច្ចេកវិទ្យាដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនី (EVs)»។

លោក​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «ប្រទេសថៃមានសមត្ថភាពក្លាយជាអ្នកផលិតរថយន្តកូនកាត់ដ៏សំខាន់ ហើយការគាំទ្រដល់ការផលិតរថយន្តកូនកាត់ នឹងជួយ​រក្សាផលិតកម្ម​គ្រឿងបន្លាស់រថយន្ត»។ លោក​ថា​ វិធានការ​លើក​ទឹក​ចិត្ត​ រំពឹង​ថា​នឹង​ទាក់ទាញការវិនិយោគចំនួន ៥០ ប៊ីលាន​បាត​ (១,៣៩ ប៊ីលាន​ដុល្លារ​)។

BOI បាននិយាយថា ពន្ធអាករសម្រាប់​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​កូនកាត់ នឹង​​បន្ទាប​​រយៈពេល ៥ ឆ្នាំ ចំពោះ​ក្រុម​ហ៊ុន​ណា​ដែល​ដាក់​ការ​វិនិយោគយ៉ាងហោចណាស់ ៣ ប៊ីលានបាតក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ហើយ​ដាក់​បញ្ជូល​គ្រឿង​បន្លាស់​​ថៃ​ចូល​ទៅ​ក្នុង​ផលិតកម្ម​រថយន្ត​របស់​ខ្លួន​។

គួរ​គូស​បញ្ជាក់​ថា​ ថៃ​គឺ​ជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតរថយន្ត និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ។ ការវិនិយោគថ្មីៗពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD (Build Your Dreams) និង Great Wall Motor កំពុង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​រថយន្ត​ថៃ​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ទៅ​ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ វិនាទី មុន

នគរបាលខណ្ឌព្រែកព្នៅ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងពន្យល់ពីផលប៉ះពាល់គ្រឿងញៀនដល់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​តម្លៃជួលអចលនទ្រព្យ​នៅសិង្ហបុរី ថ្លៃជាង​គេ​លើ​ពិភពលោក ​រាប់ពាន់ដុល្លារ/ខែ​

កីឡា៨ នាទីutes មុន

កីឡាករ Yulo ឈរលេខ១ ជាបុគ្គលត្រូវ​គេស្វែងរក​ច្រើន​បំផុតលើ Google នៅហ្វីលីពីន

សន្តិសុខសង្គម១១ នាទីutes មុន

រដ្ឋបាលរាជធានី ស្ថាបនាប្រព័ន្ធលូប្រអប់ខ្នាតធំ ដើម្បីរំដោះទឹកនៅផ្លូវលេខ ១០៥

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ធ្លាប់តែគិតថា ខ្លួនឯងនៅម្នាក់ឯងមួយជីវិតហើយ តែ Um Ki Joon បែរមកជួបគូព្រេងនៅអាយុ48ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម