ព័ត៌មានជាតិ
អាជ្ញាធរស្រុកទឹកឈូរៀបចំដាំដើមត្របែកព្រៃជាលើកទី៣ ដើម្បីលម្អសោភណ្ឌភាព និងទេសភាពបៃតងបន្ថែមនៅតំបន់រមណីយដ្ឋានភ្នំស
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានបញ្ជាក់ថា ដើម្បីលើកកម្ពស់ធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសលម្អសោភ័ណភាព និងទេសភាពបៃតង រដ្ឋបាលស្រុកបានដឹកនាំមន្ត្រីរាជការ កងកម្លាំង យុជវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចូលរួមដាំដើមត្របែកព្រៃ៥០០ដើមបន្ថែមនៅតំបន់រមណីយដ្ឋានភ្នំសដែលទើបង្កើតថ្មី ខណៈយុវជនបានបង្ហាញក្តីរីករាយក្នុងការចូលរួម ព្រោះចង់ឃើញទេសចរមកលេងកាន់តែច្រើន។
លោកអភិបាលស្រុកបានបញ្ជាក់ឱ្យដឹងថា ភ្នំស មានប្រវត្តិជាយូរលង់ណាស់មកហើយ ទីនេះមានភ្នំពីរ នៅពេលដែលឡើងដល់កំពូលភ្នំ គេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ក្រុងកំពត ក៏ដូចជាទេសភាពស្រែចំការ និងជួរភ្នំនៅជុំវិញតំបន់នោះ ពិសេសសម្រស់ថ្ងៃលិច និងថ្ងៃរះ។
ភ្នំសជាកន្លែងសក្ការៈបូជា និងជាទីប្រតិបត្តិធម៌តាមបែបសាសនាផងដែរ ហើយពលរដ្ឋតែងតែទៅបន់ស្រន់ បួងសួងសុំសេចក្តីសុខ និងជឿថាកន្លែងនោះមានបារមីស័ក្តិសិទ្ធ ដោយឃើញសក្តានុពលដូច្នេះហើយ ទើបរដ្ឋបាលស្រុកផ្តួចផ្តើមរៀបចំបង្កើតភ្នំសឲ្យក្លាយជាតំបន់រមណីយដ្ឋានថ្មីមួយ ហើយដើម្បីលើកកម្ពស់ធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសលម្អសោភ័ណភាព និងទេសភាពបៃតងនៅតំបន់រមណីយដ្ឋានភ្នំសផងនោះ ទើបរដ្ឋបាលខេត្តរៀបចំកម្មវិធីដាំដើមត្របែកព្រៃ និងដើមក្ងោកនៅថ្ងៃទី២៦ ខែកក្កដានេះផងដែរ។
ក្រុមយុវជនចូលរួមដាំដើមត្របែកព្រៃ និងដើមក្ងោកបានបង្ហាញភាពសប្បាយរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលស្រុកក្នុងការរៀបចំតំបន់ភ្នំស ឲ្យទៅជារមណីយដ្ឋានដ៏ទាក់ទាញ ព្រោះទីនេះមានសក្កានុពល នៅជិតក្រុង ផ្លូវងាយស្រួលធ្វើដំណើរ និងមានទេសភាពបរិយាកាសល្អដោយពួកគេចង់ឲ្យពលរដ្ឋក្នុងមូលដ្ឋានចូលរួមសម្អាតអនាម័យបរិស្ថាន ចូលរួមដាំ និងថែរក្សាដើឈើឲ្យលូតលាស់ល្អ។
តាមការបញ្ជាក់ ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកទឹកឈូ បានបើកធ្វើយុទ្ធនាការដាំដើមឈើប្រណិត និងដើមឈើលម្អ បានចំនួន៥០០០ដើមហើយ ក្នុងនោះមាននៅអម តាមដងផ្លូវទៅរមណីយដ្ឋានទឹកឈូ ផ្លូវទៅទំបន់ប្រទាក់ក្រឡា ផ្លូវមកកាន់តំបន់ភ្នំស និងដាំដើមត្របែកព្រៃនៅជម្រាលភ្នំស ដែលជាលើកទី៣នៅព្រឹកនេះ៕
អត្ថបទ៖ សឹង រ៉ាត់
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់