Connect with us

ព័ត៌មានជាតិ

កម្ពុជា​ចង់​សិក្សា​​បង្កើត​ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” យក​គំរូពី​ប្រទេស​ជប៉ុន​ មក​អនុវត្ត​នៅ​កម្ពុជា​

បានផុស

នៅ

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដឹកនាំដោយ​លោកស្រី Marisa Haruta បានចែករំលែកបទពិសោធន៍ជោគជ័យ​​​ក្នុង​ការរៀបចំ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ជូនដល់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទន្ទឹម​កម្ពុជា​កំពុង​​សិក្សាចង់​​​បង្កើត​ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” យក​គំរូពី​ប្រទេស​ជប៉ុន​មក​អនុវត្ត​ដើម្បី​ទាក់ទាញអ្នក​វិនយោគបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលទស្សនកិច្ចគោះទ្វារវិនិយោគក្នុងប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចង់ឃើញមានរបៀបវារៈនីតិវិធីស្រដៀងគ្នានៅកម្ពុជាលើរបៀបដែលអង្គការ JETRO រៀបចំឱ្យមាន “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ដើម្បីគាំទ្រដល់ធុរជនដែលវិនិយោគក្នុងប្រទេស​ជប៉ុន តាមរយៈការរៀបចំមជ្ឈមណ្ឌលឱ្យក្លាយជាច្រកចេញចូលតែមួយ (One Stop Services) រាប់ចាប់តាំង​ពី​ការផ្ដល់ព័ត៌មាន​វិនិយោគ រហូតដល់ក្រុមហ៊ុនទទួលអភ័យឯកសិទ្ធិស្របច្បាប់វិនិយោគក្នុងប្រទេសជប៉ុន។

ក្នុងជំនួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បាន​គូស​បញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ​២០២៤ អង្គការ JETRO បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យ​ក្នុង​ការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយវគ្គបណ្ដុះបណ្ដាលបានបិទបញ្ចប់កាលពី​ថ្ងៃទី ២៦ ខែ​កក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល លោកស្រី Marisa Haruta ក៏​បានបង្ហាញការតាំងចិត្តនឹងបន្ត​ជួយជំរុញវិនិយោគ ផ្គូផ្គងវិស័យឯកជន និងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀតដែលមានបំណងចង់បណ្ដាក់ទុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម