Connect with us

កីឡា

បានទៅអូឡាំពិកលើកដំបូង អត្តពលិកអ៊ីរ៉ាក់ ប្រើសារធាតុប៉ូវកម្លាំង ត្រូវគេរកឃើញ 

បានផុស

នៅ

ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ (ITA) បានប្រកាសកាលពីថ្ងៃសុក្រទី២៦ខែកក្កដាថា ខ្លួនបានរកឃើញករណីទីមួយ ដែលអត្តពលិកបានប្រើប្រាស់សារធាតុហាមឃាត់ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ នោះគឺកីឡាករយូដូអ៊ីរ៉ាក់ឈ្មោះ Sajjad Sehen ដែលទើបតែចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក លើកទីមួយប៉ុណ្ណោះ ក្នុងឆាកជីវិត។

Sajjad Sehen (រូបថត៖ Sporza)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់ត្រូវបានរកឃើញប្រើប្រាស់សារធាតុប៉ូវកម្លាំង Metandienone និង Boldenone ក្នុងការធ្វើតេស្តនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ខែកក្កដា។

យោងតាមកាលវិភាគ កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងត្រូវប្រកួតជាមួយដៃគូមកពីប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី៣០ខែកក្កដា ក្នុងប្រភេទទម្ងន់៨១គីឡូក្រាម។

(រូបថត៖ Judo Inside)

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយលទ្ធផលតេស្តខាងលើនេះ គាត់នឹងត្រូវព្យួរពីការប្រកួត ហើយស្ថិតនៅក្រោមការស៊ើបអង្កេតករណីរំលោភវិន័យ។

ស្របពេលជាមួយគ្នានោះដែរ បើតាមសេចក្តីប្រកាសពី ITA, នេះមានន័យថា Sajjad Sehen មិនត្រូវបានអនុញ្ញាតឲ្យប្រកួត ហ្វឹកហាត់ ឬចូលរួមក្នុងសកម្មភាពណាមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចាប់អារម្មណ៍ទេ? កំហុសធំមួយកើតឡើង ពេលបង្ហូតទង់អូឡាំពិក ក្នុងពិធីបើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម