នយោបាយ
ឯកឧត្តម ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកបក្ស បន្តថែរក្សា សាមគ្គី និងយកចិត្តទុកដាក់តម្រូវការប្រជាពលរដ្ឋ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានណែនាំឱ្យសមាជិក សមាជិកាគណបក្សបន្តថែរក្សានូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងបន្តយកចិត្តទុកដាក់លើការថែរក្សាសុខសុវត្ថិភាព និងតម្រូវការរបស់ប្រជាជនផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុងពេលដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារគណបក្សនៅក្នុងខែកក្កដា និងលើកទិសដៅភារកិច្ចខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិកា សមាជិកា គណបក្សប្រជាជនជនកម្ពុជាទាំងអស់ ដែលបានពុះពារប្រឹងប្រែងរួមគ្នាក្នុងការសម្រេចការងារ និងនាំភាពឈ្នះមកជូនគណបក្សប្រជាជនជាបន្តបន្តាប់។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា សុខុដុមរមនីយកម្ម កម្មាភិបាលជំនាន់មុន និងកម្មាភិបាលជំនាន់ក្រោយ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក ដែលក្នុងនោះគឺក្មេងដើរលឿន តែមិនទាន់ស្គាល់ផ្លូវ តែកម្មាភិបាលជំនាន់មុនស្គាល់ផ្លូវ ហើយមានការចែករំលែក ផ្តល់ដំបូន្មានដល់កម្មាភិបាលជំនាន់ក្រោយ ដើម្បីទទួលបានជាពុទ្ធិបន្ថែមដើម្បីអនុវត្តការងារ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ