Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​ចុះ​ពិនិត្យមើល​ស្ថានភាព​ការងារ​បងប្អូន​កម្មក​រ​និយោជិក​រោងចក្រ​ចំនួន​៣ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ

បានផុស

នៅ

តាម​ការ​ចាត់​តាំងរបស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុងការ​ចុះសាកសួរ​សុខទុក្ខ និង​ពិនិត្យមើល​ស្ថានភាព​ការងារ​របស់​បងប្អូន​កម្មករ​និយោជិក​នៅ​តាម​រោងចក្រ សហគ្រាស​នានា នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ថ្នាក់ដឹកនាំ​ចំនួន​៣​រូប ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក រដ្ឋមន្ត្រី​បាន​ចុះ​ជួប​សំណេះសំណាល ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករ​និយោជិក និង​ពិភាក្សា​ការងារ​ជាមួយ​តំណាង​និយោជក​រោងចក្រ​ចំនួន​៣​ទីតាំង ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ចុះ​សំណេះសំណាល និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករ​និយោជិក​នេះ​មាន​រោងចក្រ DONGDU TEXTILE CAMBODIA CO., LTD. ដឹកនាំ​ដោយ​លោក ហ៊ូ វុ​ឌ្ឍី រដ្ឋលេខាធិការ​, រោងចក្រ ស៊ី​ប៊ី ឃី​ង​ថប ហ្វេ​សសិន ហ្គា​មិន ដឹកនាំ​ដោយ​លោកជំទាវ ឃ្លោក ប៉េង​ថុល អនុរដ្ឋលេខាធិការ​, រោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. ដឹកនាំ​ដោយ​លោក តាំង ផេង​រិទ្ធី អនុរដ្ឋលេខាធិការ​។

នៅ​ក្នុង​ការ​ចុះ​សួរសុខទុក្ខ និង​ពិនិត្យមើល​ស្ថានភាព​ការងារ​របស់​បងប្អូន​កម្មករនិយោជិក​ជាង ១ ៧០០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ DONGDU TEXTILE CAMBODIA CO., LTD.​ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ឯកឧត្តម ហ៊ូ វុ​ឌ្ឍី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​និយោជក​រោងចក្រ និង​បាន​សំណេះ សំ​ណា​ល​ផ្ទាល់​ជាមួយ​បងប្អូន​កម្មករនិយោជិក​តាម​ផ្នែក​នីមួយៗ​នៅក្នុង​រោងចក្រ និង​ពិនិត្យមើល​ដំណើរការ​នៃ​ខ្សែចង្វាក់​ផលិតកម្ម​នៅ​ក្នុង​អគារ​រោងចក្រ ដើម្បី​ពិនិត្យមើល​ស្ថានភាព​ការងារ​របស់​បងប្អូន​កម្មករនិយោជិក។

ក្រោយ​ការ​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ និង​ជួប​សំណេះសំណាល​សាកសួរ​ដោយផ្ទាល់​ជាមួយ​បងប្អូន​កម្មករ​និយោជិក​រួច លោក ហ៊ូ វុ​ឌ្ឍី បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ទៅដល់​ម្ចាស់​រោងចក្រ DONGDU TEXTILE CAMBODIA CO., LTD. ដែល​គោរព​តាមច្បាប់​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន និង​អនុវត្ត​ស្តង់ដា​ការងារ​បាន​យ៉ាង​ល្អ និង​ថែមទាំង​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​កំណត់​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិក​ទៀត​ផង​។

ដោយឡែក ក្នុង​ការ​ចុះ​សំណេះសំណាល ពិនិត្យ​ស្ថានភាព​ការងារ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករ​និយោជិក​ជាង​ជាង ១ ២០០​នាក់ នៅ​រោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. លោកជំទាវ ឃ្លោក ប៉េង​ថុល បាន​ដើរ​ពិនិត្យ​ដោយផ្ទាល់​នៅក្នុង​ដំណើរការ​ផលិតកម្ម ក្នុង​រោងចក្រ ដូចជា កន្លែង​កាត់ដេរ កន្លែង​វេច​ខ្ចប់ តុ​កាត់ ឃ្លាំង កា​តុង QC(​ការពិនិត្យ​គុណភាព​) ពេទ្យ​សង្គ្រោះ ផងដែរ។

បន្ទាប់ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់ ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅក្នុង​បរិយាកាស​ដ៏​មាន​ភាព​ស្និទ្ធស្នាល លោកជំទាវ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​រោងចក្រ ដោយបាន​គូសបញ្ជាក់ថា ការចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករ​និយោជិក​ដោយ​ផ្ទាល់​នៅ​តាម​រោងចក្រ​នេះ គឺជា​ការ​គិតគូរ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅលើ​បងប្អូន​កម្មករនិយោជិក​នៅតាម​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​ទូទាំងប្រទេស ធ្វើយ៉ាងណា​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និត​រវាង​រដ្ឋាភិបាល ជាមួយ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស ជាពិសេស​នោះ​គឺ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិក​ដែល​រដ្ឋាភិបាល​តែងតែ​គិតគូរ​ជានិច្ច​។

ទន្ទឹម​នេះ​ដែរ ក្នុង​ការ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិក​ជាង ១ ៣០០​នាក់ នៅ​រោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. ស្ថិតនៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក តាំង ផេង​រិទ្ធី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋបាល និង​នាយក​រោងចក្រ ដើម្បី​សាកសួរ​ព័ត៌មាន​មួយចំនួន​ទាក់ទង​នឹង​លក្ខ​ខ​ណ្ខ​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​រោងចក្រ​នេះ ផ្តល់ជូន​បងប្អូន​កម្ម​ករ​និយោជិត​។ នាឱកាស​នោះដែរ លោក ក៏បាន​ចុះ​ពិនិត្យមើល​ផ្ទាល់​តាម​ខ្សែចង្វាក់​ផលិតកម្ម​នៅក្នុង​អគារ​រោងចក្រ និង​បាន​ជួប​សាកសួរ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិក និង​បាន​ទទួលទាន​បាយ​ថ្ងៃត្រង់​នៅ​អាហារដ្ឋាន​ក្នុង​រោងចក្រ​រួមគ្នា​ផងដែរ​។

លោក​អនុរដ្ឋលេខាធិការ បានកត់សំគាល់​ឃើញថា ម្ចាស់​រោងចក្រ​បាន​អនុវត្ត​លក្ខខណ្ឌ​ការងារ​បានល្អ និង​បានផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​បងប្អូន​កម្ម​និយោជិត​បាន​យ៉ាង​ល្អ​ដូចដែល​ច្បាប់​ការងារ​បានកំណត់​ផងដែរ​។ ក្នុង​ឱកាស​នោះ លោក បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ទៅដល់​ម្ចាស់​រោងចក្រ សហគ្រាស ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​រៀបចំ​ជំនួប​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ប្រកបដោយ​ភាព​ស្និទ​ស្នាល​។ ទន្ទឹមនេះ លោក​បានស្នើ​ឱ្យ​ម្ចាស់​រោងចក្រ​បន្ត​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​របស់​កម្មក​រ​និយោជិក​ទាំងអស់ ជាពិសេស​បន្ត​ផ្តល់​អត្ថប្រយោជន៍​ឱ្យបាន​ពេញលេញ​តាមច្បាប់​ការងារ​ជូន​ដល់​កម្មករនិយោជិក​ទាំងអស់​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម